បុរសម្នាក់បានស្លាប់ដោយសាររន្ទះបាញ់

ជនរងគ្រោះម្នាក់បានស្លាប់ភ្លាមៗដោយរន្ទះបាញ់ក្នុងពេលដែលគាត់កំពុងភ្ជូស្រែ ខណៈមេឃ
កំពុងភ្លៀង។

បើតាមទំព័ត៌ហ្វេសប៊ុក របស់ស្នងការរដ្ឋាននគបាលខេត្តកំពង់នៅថ្ងៃទី២៤ មេសា ឲ្យដឹងថា ជនរងគ្រោះឈ្មោះ កោ ស៊ុន ភេទប្រុស អាយុ ៤៦ឆ្នាំមានទីលំនៅភូមិទួលចាន់ ឃុំតាំក្រសាំងស្រុកសន្ទុកខេត្តកំពង់ធំ។

គាត់បានទៅភ្ជួស្រែនៅចំនុចព្រះម៉ា តំបន់សន្ទុកក្រោម ក្នុងភូមិសាស្រ្តឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំត្រូវរន្ទះបាញ់ស្លាប់ ខណៈមេឃកំពុងមានភ្លៀង នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧នេះ។

គួរំលឹកថា នាពេលថ្មីៗនេះក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្តីប្រកាសឲ្យពលរដ្ឋ
មានការប្រុងប្រយត្ន័ ករណីគ្រោះថ្នាក់ធម្មជាតិ ដែលមានខ្យល់កន្ត្រាក់ និងរន្ទះបាញ់អាចកើតមានជាយថាហេតុនៅដើមរដូវវស្សានេះ។

ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តកំពង់ធំ លោក ហ៊ុន ឌីម៉ូ

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។