លោកគ្រូ អ្នកគ្រូកិច្ចសន្យានៅតំបន់ព្រំដែន (កម្ពុជា-ថៃ) ត្អូញត្អែពីប្រាក់ខែប្រាក់ខែមិនទាន់ធ្លាក់

លោកគ្រូ អ្នកគ្រូកិច្ចសន្យា ខ្លះនៅតំបន់ព្រំដែន (កម្ពុជា-ថៃ) ត្អូញ ត្អែពីប្រាក់ខែប្រាក់ខែមិនទាន់ធ្លាក់មកធ្វើឲ្យជីវភាពរបស់ពូកគាត់ជួបការលំបាក។

អ្នកគ្រូ សែម បូរ៉េត អាយុ ៣១ឆ្នាំ បង្រៀននៅ ថ្នាក់ទី១​(ក) 0សាលាបឋមសិក្សា តាមាំង
ភូមតាមាំង ឃុំគោករមៀត ខេត្តបន្ទាយមានជ័យ បានឲ្យដឹង នៅថ្ងៃពុធទី ៣ ឧសភា ឆ្នាំ២០១៧ថា គាត់ចូលបង្រៀនកិច្ចសន្យា នៅក្នុងខែ១១ ឆ្នាំ២០១៦ ជាឆ្នាំទីមួយ គាត់ជួបការលំបាករឿងលុយកាក់ ដោយដឹងថាគេបើកប្រាក់ខែឲ្យមុនចូលឆ្នាំ តែមិនបានបើកឲ្យ គាត់បានខ្ចីគេមកចាយចូលឆ្នាំសិន រួចហើយមកដល់ពេលនេះនៅមិនទាន់បានប្រាក់ខែទៀត បង់ការប្រាក់គេរាល់ខែ…។

ដូចគ្នានេះដែរ លោកគ្រូ ហុង ចន្និ គ្រូបង្រៀនថ្នាក់គួបទី ៥+៦ ក៏បាន
ត្អូញតែពីផលកពិបាករបស់គាត់យ៉ាងដូច្នេះថា៖ 《វេទនាខ្លាំងបំផុតរឿងលុយ ទៅតែបង្រៀន មិនបានធ្វើការ ពេលបើកប្រាក់ខែមក ជាងពាក់កណ្តាលសងគេ(នាយទុន) អ្នកនេះ ៧ពាន់ អ្នកនោះ​៥ពាន់ខ្ទេច គ្មានសល់ទេ…ពីមុនជិតចូលឆ្នាំបើកស្រួល 》។

ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តបន្ទាយមានជ័យ លោក ហូ តុងហាន់

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។