នាយករដ្ឋមន្ត្រីចូលពេទ្យនិង​លុបចោលកម្មវិធីមួយចំនួន​

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែឧសភា ឆ្នាំ២០១៧​ ម៉ោង 10:41 AM | សុខភាព | 0 | 56530 លោក ហ៊ុន សែន សម្រាកនៅមន្ទីរពេទ្យមួយនៅក្នុងប្រទេសសិង្ហបុរី (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន បានសម្រេចលុបចោលកម្មវិធីមួយចំនួន ដែលបានគ្រោងទុក ដោយសារបញ្ហាសុខភាព ហើយបានលោកបានទៅសម្រាកនៅមន្ទីរពេទ្យមួយនៅក្នុងប្រទេសសិង្ហបុរី។​

លោកនាយករដ្ឋមន្ត្រី បានសរសេរនៅលើហ្វេសប៊ុករបស់លោកនៅព្រឹកនេះថា លោកមានការហត់នឿយខ្លាំង ទើបធ្លាក់ខ្លួនឈឺ ហើយត្រូវការសម្រាកនៅពេទ្យ។ លោកសរសេរថា៖​ សុំការយោគយល់ពីមិត្តភ័ក្តបរទេស ពិសេស ជប៉ុន ឥណ្ឌាបារាំង ដែលកម្មវិធីគ្រោងទុកសំរាប់ការជួប ត្រូវបានលុបចោលទៅវិញ។ ដោយការហត់នឿយខ្លាំងពេក ខ្ញុំធ្លាក់ខ្លួនមានជំងឺ ដែលចាំបាច់ត្រូវមកពេទ្យបន្ទាន់ដើម្បីពិនិត្យនិងព្យាបាល។

លោកនាយករដ្ឋមន្ត្រីឲ្យដឹងថា លោកទៅដល់មន្ទីរពេទ្យនៅប្រទេសសិង្ហបុរី កាលពីរសៀលថ្ងៃពុធម្សិលមិញ ហើយលោកគ្រោងវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃអាទិត្យទី៧ខែសឧសភាខាងមុខ៕

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required