យុវជនម្នាក់នៅបាត់ដំបងត្រូវចាប់ខ្លួនពីបទបំផ្លាញស្លាកបក្សប្រជាជន

យុវជនម្នាក់ត្រូវសមត្ថកិច្ចនៅស្រុកកំរៀង ខេត្តបាត់ដំបងចាប់ខ្លួន កាលពីថ្ងៃពុធម្សិលមិញ ដោយចោទថា បានកាប់បំផ្លាញស្លាកគណបក្សប្រជាជនកម្ពុជាបណ្តាលឲ្យ ខូចខាតស្ទើរទាំងស្រុង។​

តាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីម៉ោងជាង៧យប់ម្សិលមិញ មានយុវជនម្នាក់ឈ្មោះ ផាត សុភាព អាយុ២៤ ឆ្នាំ បានកាប់បំផ្លាញស្លាកគណបក្សប្រជាជនកម្ពុជា មួយកន្លែងខូចខាតស្ទើរទាំងស្រុង។យុវជនរូបនេះជា កសិករ រស់នៅ ភូមិ១៨ ឃុំកំរៀង ស្រុកកំរៀង។​

អធិការនគរបាលស្រុកកំរៀង លោក គឹម ពន្លក មានប្រសាសន៍ថាសមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនករណីនេះ ទៅតុលាការដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ