កម្លាំងសមត្ថកិច្ចជិត៤ម៉ឺននាក់ដាក់ការពារថ្ងៃបោះនិងរាប់សន្លឹកឆ្នោត

កម្លាំងសមត្ថកិច្ច​រាប់រយនាក់ត្រៀម​ហាមឃាត់ការដង្ហែក្បួនបក្សប្រឆាំង​

ក្រសួងមហាផ្ទៃត្រៀមរៀបចំកម្លាំងជិត៤ម៉ឺននាក់ ដើម្បីបែងចែកកម្លាំងការពារតាមការរិយាល័យបោះឆ្នោតនិង រាប់សន្លឹកឆ្នោតនៅទូទាំងប្រទេសសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅពេលខាងមុខនេះ។​

នៅក្នុងកិច្ចប្រជុំនៅក្រសួងមហាផ្ទៃនៅថ្ងៃព្រហស្បតិ៍នេះ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ​បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចសរុបមានចំនួន​ ៣៧ ៥៣០ នាក់។ ក្នុងចំណោមនោះ មានកម្លាំងនគរបាល ៣៥ ០៤៣នាក់ កម្លាំងកងរាជអាវុធហត្ថ ៦៤៣នាក់ និងកងយោធពលខេមរភូមិន្ទ មាន ១ ៨៤៤នាក់។​

ការបោះឆ្នោតជ្រើសរើក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ នឹង ប្រព្រឹត្តទៅនៅថ្ងៃទី៤ខែមិថុនា ឆ្នាំ២០១៧ខាងមុននេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ