លោក កឹម សុខា ថាការបោះឆ្នោតនេះល្អជាងលើកមុន

លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ (ហ្វេសប៊ុកលោក កឹម សុខា)

លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ បានទៅបោះឆ្នោតរួចហើយនៅម៉ោង១០​ព្រឹកនេះ នៅការិយាល័យសាលាបឋមសិក្សាចាក់អង្រែលើ។

ឡោមព័ទ្ធដោយអ្នកសារព័ត៌មានរាប់រយនាក់ លោក កឹម សុខា បានឆ្លើយនឹងសំណួរអ្នកសារព័ត៌មាន​បណ្តើរ ដើរបណ្តើរ។ មេដឹកនាំគណបក្សប្រឆាំង បានវាយតម្លៃពីដំណើរការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤នេះ ថាមានលក្ខណៈល្អប្រសើជាងបោះឆ្នោតលើកមុនៗ៖ «រហូតមកដល់ថ្ងៃនេះ បើយើងប្រៀបធៀបនឹងអាណត្តិមុនវាប្រសើរជាង ហើយការបង្ហាញឆន្ទៈគំាទ្រ គណបក្សសង្គ្រោះជាតិ ក៏ច្រើនជាងមុនដែរ»។

លោកសង្ឃឹមថា នឹងបានសន្លឹកឆ្នោត​ច្រើនជាង៖ «យើងធ្វើ យើងមានគោលដៅ ក្តីសង្ឃឹមរបស់យើងមានហើយ ប៉ុន្តែយើងមានផែនការច្បាស់លាស់ វាអាស្រ័យលើប្រជាពលរដ្ឋ យើងបានកំណត់ផែនការរបស់យើងឲ្យលើសពី៦០ភាគរយ បើបានប៉ុន្មាននៅលើប្រជាពលរដ្ឋ»។

ការវាយតម្លៃដូចនេះទំនងលោក កឹម សុខា សំអាងលើ គ.ជ.ប ពេលនេះមានសមាសភាព​ស្មើគ្នាមកពីគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជា បូករួមនឹង​តំណាង​អង្គការ​សង្គម​ស៊ីវិល។ ​កាលពីអាណត្តិទី៣ គណបក្សប្រជាជនកម្ពុជាមានមេឃុំ ចៅសង្កាត់សរុប១៥៩២។ ​ចំណែក គណបក្ស សម រង្ស៊ី មាន២២មេឃុំ និងគណបក្ស សិទ្ធិមនុស្សមាន១៨៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ