គ.ជ.ប ឲ្យអ្នកមិនមានបញ្ជាក់ឯកសារបម្រើឲ្យការបោះឆ្នោតទៅសុំការបញ្ជាក់​ត្រឹមរសៀលនេះ​

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រាប់ពលរដ្ឋជាថ្មីទៀត ចំពោះអ្នកដែលមានឈ្មោះក្នុ​ង​បញ្ជី​បោះឆ្នោតហើយ ប៉ុន្តែ​គ្មាន​​អត្តសញ្ញាណ​ប័ណ្ណអាច​ទៅបញ្ជាក់ឯកសារ​បម្រើ​ឲ្យកា​របោះឆ្នោ​ត​យ៉ាងយូរ​នៅម៉ោង២:៣០នាទីរសៀលទី៤មិថុនានេះ ទើបទទួលបានសិទ្ធិបោះឆ្នោត​។

ក្នុង​ចេញសេចក្ដីណែនាំបន្ថែមរបស់​ គ.ជ.ប នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះ មានខ្លឹមសារថា ប្រជា​ពល​រដ្ឋដែលបានចុះឈ្មោះបោះឆ្នោតកាលពីឆ្នាំ២០១៦ ដោយប្រើប្រាស់ឯកសារបញ្ជាក់អត្ត​សញ្ញាណ​បម្រើ​​ឲ្យការចុះ​ឈ្មោះបោះឆ្នោត និងមានឈ្មោះបោះឆ្នោតក្នុ​ង​បញ្ជីបោះឆ្នោត ប៉ុន្តែ​មិន​ទាន់​មាន​អត្ត​សញ្ញាណ​​ប័​ណ្ណសញ្ជាតិខ្មែរ ត្រូវ​យកឯកសារបញ្ជាក់អត្ត​សញ្ញាណ​បម្រើ​ឲ្យ​ការចុះឈ្មោះ​បោះ​ឆ្នោត​យក ទៅជួបមន្ត្រី រៀបចំការបោះឆ្នោត​ឃុំឬសង្កាត់ ដោយសុំឲ្យមន្ត្រីនោះ​បញ្ជាក់​អំពី​ការមានឈ្មោះក្នុង​បញ្ជីបោះឆ្នោត ចុះ​​ហត្ថ​លេខា បោះត្រា និង​ចុះ​​កាលបរិច្ឋេទផ្តល់​សុពល​ភាពលើឯក​សារ​បញ្ជាក់​​​អត្ត​សញ្ញាណ​ដើម្បី​ប្រើក្នុង​ការបោះឆ្នោត យ៉ាងយូរត្រឹម​ម៉ោង២.៣០នាទីរសៀល ថ្ងៃទី៤មិថុនានេះ​។

គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ ចាប់ផ្តើមនៅម៉ោង៧ព្រឹក ថ្ងៃអាទិត្យ​ទី៤ខែ​មិថុនា ហើយ​នឹង​បិទបញ្ចប់នៅ​វេលាម៉ោង​៣​រសៀលថ្ងៃដដែល​​នេះ​​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ