ចិនរៀបចំ​ធ្វើសមយុទ្ធយោធានៅសមុទ្រចិនខាងត្បូង

(រូបភាពពី BBC)

ចិនគ្រោងរៀបចំធ្វើសមយុទ្ធយោធានៅលើកោះក្នុងសមុទ្រចិនខាងត្បូងដែលកំពុងមានជម្លោះ ខណៈតុលាការអន្តរជាតិកំពុងដំណើរការរឿងក្តីករណីប្រទេសជិតខាងដណ្តើមកាន់កាប់ធ្វើកម្មសិទ្ធិលើដែនសមុទ្រ។

តាមសេចក្តីប្រកាសរបស់ចិនបានបញ្ជាក់ថាពួកគេគ្រោងធ្វើសមយុទ្ធនៅលើកោះប៉ារ៉ាសែលពីថ្ងៃទី៥ដល់ថ្ងៃទី១១ ខែកក្កដា ខាងមុខ។ ក្នុងសេចក្តីប្រកាសបញ្ជាក់ថា ការធ្វើសមយុទ្ធនោះក្នុងគោលបំណងដើម្បីគ្រប់គ្រងដែនសមុទ្ររបស់ខ្លួនឲ្យមានសុវត្ថិភាព។ នេះបើតាមសារព័ត៌មាន BBC។

ចិននៅតែបន្តរៀបចំការធ្វើសមយុទ្ធជាធម្មតា បើទោះជាមានការជំទាស់ពីភាគីវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ព្រុយណេ និងតៃវ៉ាន់ដ៏ដោយ។ ប្រទេសទាំងនោះជំទាស់ដោយអះអាងថា ចិនធ្វើសមយុទ្ធប៉ះពាល់ដល់ដែនអធិតេយ្យភាពរបស់ពួកគេ។ ភាពតានតឹងនៃជម្លោះនៅតែបន្តកើនឡើង ខណៈតុលាការអន្តរជាតិនឹងចេញសេចក្តីសម្រេចនៅសប្តាហ៍ក្រោយ។

តុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍មានទីតាំងនៅទីក្រុងឡាអេ ប្រទេសហូឡង់ នឹងប្រកាសសេចក្តីសម្រេចរបស់ខ្លួននៅថ្ងៃទី១២ខែកក្កដា ករណីហ្វីលីពីនប្តឹងចិនថា រំលោភដែនអធិបតេយ្យភាពរបស់ខ្លួន។ ទោះជាយ៉ាងណាចិនបានប្រកាសថាខ្លួនមិនចូលរួមក្នុងដំណើរការតុលាការនេះ ដោយបញ្ជាក់ថាតុលាការមិនមានអំណាចលើករណីនេះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ