បុរសវាយប្រហារសម្លាប់មនុស្សនៅដាកាធ្លាប់​រៀននៅម៉ាឡេស៊ី

(រូបភាពពី CNA)

សមត្ថកិច្ចអះអាងថាក្រុមបុរសដែលបើកការវាយប្រហារនៅទីក្រុងដាកានៅក្នុងប្រទេសប៉ង់ក្លាដេសកាលពីថ្ងៃទី២ខែកក្កដាបណ្តាលឲ្យមនុស្ស២០នាក់ស្លាប់នោះ ក្នុងនោះម្នាក់ធ្លាប់សិក្សានៅមហាវិទ្យាល័យក្នុងប្រទេសម៉ាឡេស៊ី។

ក្រុមអ្នកស៊ើបអង្កេតលើអំពើភេរវកម្មនោះបានបង្ហាញរូបថតបុរសបីនាក់ដែលជាប់ពាក់ព័ន្ធក្នុងការវាយប្រហារក្នុងភោជនីយដ្ឋានមួយក្នុងទីក្រុងដាកាកាលពីយប់ថ្ងៃសៅរ៍គឺមានឈ្មោះ Samih Mubashir, Rohan Imtiaz និង Nibras Islam។ នេះបើតាមសារព័ត៌មាន Channel News Asia។

ក្រុមអ្នកស្រាវជ្រាវរកឃើញថាខ្មាន់កាំភ្លើងឈ្មោះ Nibras Islam ធ្លាប់ចុះឈ្មោះសិក្សានៅមហាវិទ្យាល័យឯកជននៅក្នុងប្រទេសម៉ាឡេស៊ី បន្ទាប់ពីគេរៀននៅមហាវិទ្យាល័យនៅក្នុងប្រទេសប៉ង់ក្លាដេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ