វៀតណាម​​បរាជ័យក្នុងការបង្កើនតម្លៃទំនិញនិង​សេវាកម្ម​ក្នុងស្រុក​

(រូបភាពពី Business Insider)

រដ្ឋាភិបាលវៀតណាមបរាជ័យក្នុងមហិច្ឆតារបស់ខ្លួនដែលអតីតនាយករដ្ឋបានរំពឹងថានឹងប្រឹងប្រែងឲ្យតម្លៃនៃទំនិញនិងសេវាកម្មនៅក្នុងស្រុកកើនដល់៧% នៅក្នុងឆ្នាំ២០១៦នេះ។

អតីតនាយករដ្ឋមន្ត្រីវៀតណាមលោក ង្វ្រៀន តាន់ដុង បានបង្ហាញមហិច្ឆតាថាសេដ្ឋកិច្ចរបស់វៀតណាមនឹងមានកំណើនលើផលិតផលក្នុងស្រុកសរុបដល់៧%សម្រាប់ឆ្នាំ២០១៦ ខណៈអត្រាកំណើនប្រចាំឆ្នាំមាន៦,៧%។

ប៉ុន្តែទោះយ៉ាងណាសេចក្តីប្រកាសរបស់រដ្ឋាភិបាលកាលពីថ្ងៃពុធសប្តាហ៍មុនគឺគម្រោងនោះមិនបានសម្រេចលទ្ធផលទេ។ នេះបើតាមសារព័ត៌មានអូស្ត្រាលី Business Insider។

កំណើនតម្លៃផលិតផលក្នុងស្រុកសរុបក្នុងឆមាសទី២របស់វៀតណាមគឺទទួលបាន៥,៦%កាលពីឆ្នាំមុន ប៉ុន្តែឆ្នាំនេះទទួលបានតែ ៥,៥%  ចំណែកកំណើនប្រចាំឆ្នាំនេះ ការសិក្សាបង្ហាញថាមានប្រមាណ៦,៣% ខណៈឆ្នាំ២០១៥មាន៦,៧%៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ