វគ្គបណ្ដុះបណ្ដាលស្ដីពីឯកសារយុទ្ធសាស្រ្តយកសិទ្ធិមនុស្សជាមូលដ្ឋាន សម្រាប់អភិវឌ្ឍន៌សហគមន៌

លោក ចេង បញ្ញា មន្រ្តីគម្រោងអង្គការយុវជនខ្មែរ នឹងការអភិវឌ្ឍសង្គម (KYSD) បានសម្របសម្រួលវគ្គបណ្តុះណ្តាលពីឯកសារយុទ្ធសាស្រ្តយកសិទ្ធិមនុស្សជាមូលដ្ឋាន សម្រាប់អភិវឌ្ឍន៌សហគមន៌ ដែលធ្វើឡើង
នៅឃុំចង្រ្គង់ ស្រុកចិត្របុរី ខេត្តក្រចេះ នៅថ្ងៃទី ០៦-០៧ ខែកក្ដដា ឆ្នាំ ២០១៧។

វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណង ដើម្បី (១) លើកកម្ពស់ដល់ប្រជាពលរដ្ឋក្នងការប្រើប្រាស់សិទ្ធិជាមូលដ្ឋាន
(២) កំណត់ពីភាពប្លែកគ្នារវាងសិទ្ធិមូលដ្ឋាន នឹងសេចក្ដីត្រូវការជាមូលដ្ឋាន (៣) បង្ហាញពីគោលការណ៌យុទ្ធសាស្រ្តយកសិទ្ធិដើម្បីអភិវឌ្ឍន៌សហគមន៌។

ក្រោយពីបញ្ជាប់មេរៀននីមួយៗ សិក្ខាកាមទាំងអស់បានពិភាក្សាគ្នា លើសំនួរចម្លើយនឹងប្ដូរបទពិសោធន៌គ្នាទៅវិញទៅមកយ៉ាងផុលផុសតាមក្រុមនីមួយៗដោយរីករាយ ហើយសិក្ខាកាមបានប្តេជ្ញានឹងយកទៅអនុវត្តតាមសហគមន៌រៀងៗខ្លួនផងដែរ។

ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តក្រចេះ អ្នកស្រី​ ណេត នឿន

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។