បក្សមូលដ្ឋានរៀបចំបុណ្យខួប១ឆ្នាំនៃការសម្លាប់លោក កែម ឡី នៅស្នាក់ការបក្ស

រូបសំណាក់លោក កែម ទ្បី (រូបភាពពីហ្វេសប៊ុក)

គណបក្យប្រជាធិបតេយ្យមូលដ្ឋាន នឹងប្រារព្ធពិធីបុណ្យគម្រប់ខួបមួយឆ្នាំនៃការស្លាប់របស់លោក កែម ឡី នៅទីស្នាក់ការកណ្តាលរបស់ខ្លួនក្នុងរាជធានីភ្នំពេញ​ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧ខាងមុខនេះ។​

បើតាមសេចក្តីជូនដំណឹងរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ពិធីបុណ្យនេះ នឹងចាប់ផ្តើមនៅពេលព្រឹក ហើយបញ្ចប់នៅថ្ងៃត្រង់។ សេចក្តីជូនដំណឹងឲ្យដឹងទៀតថា ពិធីបុណ្យនេះ ក៏មានការបង្ហាញរូបថតសកម្មភាពនិង​ទស្សនៈរបស់លោក​លោក កែម ឡី ផងដែរ។

លោក កែម ឡី ជាអ្នកស្រាវជ្រាវនិងវិភាគបញ្ហាសង្គមល្បីឈ្មោះមួយរូប ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ នៅស្រុកកំណើតរបស់លោក កែម ឡី ក្នុងខេត្តតាកែវ ក៏មានការរៀបចំបុណ្យខួប ១ឆ្នាំនៃការបាញ់សម្លាប់នេះដែរ៕

ថាញ់ ចន្ទសុធារី និង ហ៊ាង សុគន្ធារី

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ