សាលាឃុំមួយនៅខេត្តព្រៃវែងត្រូវភ្លើងឆេះទាំងស្រុង

(នគរបាលជាតិ)

របាយការណ៍នគរបាលបានឲ្យដឹងថា សាលាឃុំមួយនៅក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង ត្រូវភ្លើងឆេះទាំងស្រុង កាលពីយប់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង២២និង៣០នាទី។​

តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា សាលាឃុំដែលឆេះគឺឃុំរាធរ ហើយមូលហេតុដែលបណ្តាលឲ្យឆេះមកពីការឆ្លងចរន្តអគ្គិសនី។​

គេហទំព័រដដែលឲ្យដឹងទៀតថា សាលាឃុំដែលឆេះនេះមាន ទំហំ ៧ម៉ែត្រគុណនឹង១២ម៉ែត្រ សង់ពីឈើប្រក់ស័ង្កសី ត្រូវឆេះខូចខាតទាំងស្រុង ចំណែកសម្ភារមួយចំនួន​រួមទាំងឯកសាររដ្ឋបាលផងក៏ត្រូវខូចខាតដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ