រដ្ឋ​មន្រ្តី​​ខ្មែរថាការអភិវឌ្ឍ​នៅ​កម្ពុជា​មិនអាច​កាត់​ផ្តាច់​​ពី​ការឧបត្ថម​របស់​ចិន

មន្រ្តីរដ្ឋាភិបាលកម្ពុជាបានចាត់ទុកប្រទេសចិនថាជាអ្នកជួយឧបត្ថម្ភមិនអាចកាត់ផ្តាច់បានក្នុងការអភិវឌ្ឍប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ។

រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានលើកឡើងនៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតចិន លោកស្រី BU Jiangu កាលពីម្សិលមិញថា៖ “ការជួយឧបត្ថម្ភ ការផ្តល់ប្រាក់កម្ចី ការលើកទឹកចិត្តឲ្យអ្នកវិនិយោគមកបោះទុន និងកិច្ចសហប្រតិបត្តិការទាំងនោះ បានរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍរបស់កម្ពុជានាពេលបច្ចុប្បន្ន ហើយបានជួយពង្រឹងបន្ថែមទៀតនូវឯករាជ្យនយោបាយរបស់កម្ពុជា”។

ចិនបានផ្តល់ជំនួយឥតសំណងមកកម្ពុជាចំនួន៣៦០០លានយ័នស្មើប្រមាណជា៦០០លានដុល្លារសំរាប់រយៈពេល៣ឆ្នាំគឺ ឆ្នាំ២០១៦-២០១៨។ ការផ្តល់នេះបានលើកឡើងក្នុងជំនួបទ្វេភាគីរវាងលោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីចិន លី ខឹឈាង នៅប្រទេសម៉ុងហ្គោលីកាលពីថ្ងៃទី១៥ខែកក្កដាកន្លងទៅ។

គួរបញ្ជាក់ថាប្រធានរដ្ឋសភាកម្ពុជាលោក ហេង សំរិន បានដឹកនាំប្រតិភូជាន់ខ្ពស់រដ្ឋសភាទៅបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេល៥ថ្ងៃ ក្រោយពីចិនប្រកាសផ្តល់ជំនួយដល់កម្ពុជា ហើយនាយករដ្ឋមន្ត្រីចិនលោក លី ខឹឈាង គ្រោងនឹងមកធ្វើទស្សនកិច្ចនៅកម្ពុជានាពេលខាងមុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ