អាមេរិកផ្អាកការចរចាជាមួយរុស្ស៊ីពីបទឈប់បាញ់នៅស៊ីរី

ករណីវាយប្រហារនៅស៊ីរី (រូបភាពពី AFP)

សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទម្សិលមិញបានប្រកាសទម្លាក់ចោលការខិតខំប្រឹងប្រែងរបស់ខ្លួន ដែលបញ្ចុះបញ្ចូលរុស្ស៊ីឲ្យព្រមផ្អាកឈប់បាញ់ បន្ទាប់ពីមានករណីវាយប្រហារខ្លាំងក្លាកើតឡើងភាគខាងកើតនៃក្រុងអាឡេប៉ូ។

ការប្រកាសរបស់ទីក្រុងវ៉ាស៊ីនតោននៅពេលនេះ ដោយចោទថារដ្ឋាភិបាលទីក្រុងមូស្គូកំពុងតែផ្សំគំនិតជាមួយបុរសខ្លាំង បាហ្សា អាល់អាសាទ មេដឹកនាំស៊ីរី ហើយបានបាញ់សម្លាប់ពលរដ្ឋស៊ីវិលក្នុងទីក្រុង។

អ្នកនាំពាក្យសេតវិមានលោក Josh Earnest ថ្លែងថា មនុស្សគ្រប់គ្នាកំពុងតែមានការឈឺចាប់ដោយសារតែសកម្មភាពរបស់រុស្ស៊ីកំពុងធ្វើ។

ទោះយ៉ាងណា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក ចន ឃែរី ថ្លែងថា លោកនៅតែស្វែងរកដំណោះស្រាយបែបការទូតក្នុងការដោះស្រាយបញ្ហានេះ ដោយឲ្យមានការព្រមព្រៀងពីពហុភាគី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ