អាជ្ញាធរម៉ាឡេស៊ី​ស្រាវជ្រាវក្រុមហ៊ុន​ចំនួន១០ករណីពុករលួយ

អាជ្ញាធរម៉ាឡេស៊ី​កំពុងតែបើកការស៊ើបអង្កេតលើក្រុមហ៊ុនចំនួន១០ ដែលសង្ស័យថា បានប្រព្រឹត្តអំពើពុករលួយ លើទឹកប្រាក់ជាង​២៣លានដុល្លារអាមេរិក ហើយមានជាប់ពាក់ព័ន្ធជាមួយមន្ត្រីរដ្ឋាភិបាលនៅតាមក្រសួងមួយចំនួនទៀត។​

តាមសារព័ត៌មាន​ New Straits Time ចុះផ្សាយថា ក្រុមគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើពុករលួយនៃប្រទេសម៉ាឡេស៊ី​បាន​ស្រាវជ្រាវលើករណីនេះជាង ១ឆ្នាំហើយ ដែលរកឃើញថា មានជាប់ពាក់ព័ន្ធជាមួយមន្ត្រីនៅក្នុងក្រសួងចំនួន​៥។ ប៉ុន្តែថា នៅខ្វះឯកសារមួយចំនួនទៀត។​

ក្នុងចំណោមក្រុមហ៊ុន​ចំនួន​១០ដែលស្ថិតនៅក្នុងការស៊ើបអង្កេតនេះ ក៏មានធនាគារមួយឈ្មោះ Nagara Malaysiaដែរ។​ ក្រុមអ្នកស្រាវជ្រាវបានថ្លែងថា វាជារឿងអាម៉ាសរបស់រដ្ឋាភិបាល​ ដែលមានករណីពុករលួយទ្រង់ទ្រាយធំបែបនេះ ហើយបានធ្វើឲ្យប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចរបស់ជាតិ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ