មិត្តស្រី​ខ្មាន់កាំភ្លើងបាញ់​នៅ ​Las Vegas ទៅដល់អាមេរិក​

ស្ត្រីដែលគេស្គាល់ថា ជាមិត្តស្រីរបស់ខ្មាន់កាំភ្លើង​ បាញ់ប្រហារនៅទីក្រុង Las Vegas ដែលបានសម្លាប់មនុស្សអស់​៥៩នាក់នោះ​បានធ្វើដំណើរដល់សហរដ្ឋអាមេរិកកាលពីល្ងាចថ្ងៃអង្គារម្សិលមិញ ហើយកំពុងស្ថិតនៅក្នុងការស៊ើបអង្កេត។​

ស្ត្រីរូបនោះ ឈ្មោះ Marilou Danley ធ្វើដំណើរពីប្រទេសហ្វីលីពីនដល់សហរដ្ឋអាមេរិក​នៅល្ងាចថ្ងៃអង្គារម្សិលមិញ ហើយត្រូវជួបជាមួយភ្នាក់ងារស៊ើបអង្កេតរបស់អាមេរិកភ្លាមៗ។ ​នេះបើតាមសារព័ត៌មាន​ BBC​។

តាមការផ្សព្វផ្សាយឲ្យដឹងថា ខ្មាន់កាំភ្លើងជាមន្ត្រីចូលនិវត្តន៍ឈ្មោះ​ Paddock បានផ្ញើលុយឲ្យមិត្តស្រីរបស់លោក​នៅក្នុងប្រទេសហ្វីលីពីនមុនថ្ងៃបាញ់ប្រហារកាលពីថ្ងៃអាទិត្យនោះចំនួន​ ១០០ ០០០ដុល្លារ។ បន្ទាប់មកបើកការបាញ់ប្រហារស្លាប់៥៩នាក់ របួសជាង ៥០០នាក់។​

ប្អូនស្រី Marilou Danley ថ្លែងថា បងស្រីរបស់នាង មិនមានគម្រោងធ្វើដំណើរទៅហ្វីលីពីននោះទេ ប៉ុន្តែត្រូវបានខ្មាន់កាំភ្លើង​ Paddock ទិញសំបុត្រយន្តហោះនឹងតម្រូវ​ឲ្យទៅហ្វីលីពីន។​

ពេលនេះ សមត្ថកិច្ចហ្វីលីពីន​កំពុងតែបើកការស៊ើបអង្កេតជុំវិញទឹកប្រាក់ចំនួន ១០០ ០០០ដុល្លារអាមេរិកនោះ ថា ពាក់ព័ន្ធអ្វីនឹងហេតុការណ៍បាញ់ប្រហារ។​

ប្អូនប្រុសរបស់ខ្មាន់កាំភ្លើងថ្លែងថា បងប្រុសរបស់លោក គឺស្រលាញ់ និង ងប់ងល់ខ្លាំងជាមួយលោកស្រី Marilou Danley។​

លោកស្រី Marilou Danley អាយុ៦២ឆ្នាំជនជាតិអូស្ត្រាលី កើតនៅក្នុងប្រទេសហ្វីលីពីន ហើយបានទៅរស់នៅសហរដ្ឋអាមេរិក​តាមស្វាមី Geary Danley ហើយគាត់ក៏បានលែងលះគ្នានៅឆ្នាំ​២០១៥។​ បន្ទាប់មកលោកស្រីក៏មានទំនាក់ទំនងជាមួយលោក​ Stephen Paddock៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ