ប្រាយុទ្ធ សន្យាជាមួយ ត្រាំ ថានឹងរៀបចំបោះឆ្នោតត្រឹមត្រូវមួយនៅឆ្នាំក្រោយ

មេដឹកនាំថៃ លោក ​ប្រាយុទ្ធ ចាន់អូចា ថ្លែងប្រាប់មេដឹកនាំសហរដ្ឋអាមេរិក​នៅថ្ងៃនេះថា លោក​នឹងរៀបចំការបោះឆ្នោត​ឲ្យមានភាពសេរី ត្រឹមត្រូវ និង​យុត្តិធម៌មួយតាមការកំណត់របស់រដ្ឋធម្មនុញ្ញនៃប្រទេសនេះ នៅឆ្នាំក្រោយ។​

មេដឹកនាំថៃលោក ប្រាយុទ្ធ ចាន់អូចា ថ្លែងថា ការកំណត់អំពីការបោះឆ្នោតនេះ គឺលោកលើកឡើងដោយខ្លួនឯង នៅការិយាល័យប្រធានាធិបតីអាមេរិក ​Oval Office ដោយថា មិនមានការជំរុញពីលោក ត្រាំ នោះទេ។ លោកថា ការបោះឆ្នោតនឹងប្រកាសនៅឆ្នាំក្រោយ គឺចាប់ផ្តើម​១៥០ថ្ងៃ ក្រោយការប្រកាសដែលមានកំណត់នៅក្នុងច្បាប់។​ នេះបើតាមសារព័ត៌មានរបស់ថៃ The Nation។​

ចំណែកមេដឹកនាំសហរដ្ឋអាមេរិក​ លោកត្រាំ ប្រកាសស្វាគមន៍ ចំពោះការប្តេជ្ញារបស់មេដឹកនាំយោធាថៃនេះ​  ហើយលោក​បង្ហាញ​ក្តី​សង្ឃឹមថា ការបោះឆ្នោតនឹងរៀបចំដោយត្រឹមត្រូវយុត្តិធម៌។​

មេដឹកនាំយោធាថៃ លោក ប្រាយុទ្ធ ចាន់អូចា ដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក​ចំនួ​ន៣ថ្ងៃគឺចាប់ផ្តើមពីថ្ងៃចន្ទ។​

ដំណើរទស្សនកិច្ចនេះ ក្រៅពីការជជែកជុំវិញស្ថានភាពនយោបាយភាគីទាំងពីរក៏បានជជែក​លើគម្រោងមួយចំនួនទៀត​ក្នុងការទំនាក់ទំនងសេដ្ឋកិច្ច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ