ក្រសួងថាខេត្តចំនួន៣ប៉ះពាល់ខ្លាំងដោយជំនន់ទឹកភ្លៀង

ដោយ កញ្ញា ខាន់ លក្ខិណា​​ | ថ្ងៃពុធ ទី៤ ខែតុលា ឆ្នាំ២០១៧​ ម៉ោង 4:24 PM | បរិស្ថាន | 0 | 3779 ទឹកជំនន់នៅសៀមរាប (FB: Chiep Leap)

មន្ត្រីជាន់ខ្ពស់ នៃក្រសួងធនធាន ទឹកនិងឧតុនិយម ឲ្យដឹងថា ជំនន់ទឹកភ្លៀង ក្នុងរយៈពេលបីថ្ងៃនេះ ធ្វើឲ្យខេត្តចំនួន៣ រួមានខេត្តសៀមរាប បាត់ដំបង និងបន្ទាយមានជ័យ ទទួលរងការលិចលង់ខ្លាំង និងខូចខាតលំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធ ខណៈភ្លៀងកំពុងបន្តធ្លាក់នៅតាមខេត្តផ្សេងៗទៀត។

អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា ប្រាប់វីអូឌីថា ជំនន់ទឹកភ្លៀងរយៈពេលបី៣ថ្ងៃចុងក្រោយនេះ ធ្វើឲ្យលិចផ្ទះប្រជាពលរដ្ឋ និងខូចផ្នូវថ្នល់មួយចំនួន ប៉ុន្តែ មិនបណ្តាលឲ្យមានគ្រោះដល់អាយុជីវិតប្រជាពលរដ្ឋ និងសត្វពាហនៈ​នោះទេ​។

កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ ក្រសួងធនធានទឹកនិងឧតុនិយម​ បានប្រកាស ឲ្យអាជ្ញាធរ និងប្រជាពលរដ្ឋ បង្កើនការយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់នូវស្ថានភាពជំនន់ទឹកភ្លៀងដែលអាចកើតឡើងនៅតំបន់ទំនាប និងតំបន់ជាប់ផ្លូវទឹកនានា ចាប់ពីថ្ងៃទី២ ខែតុលា ដល់ថ្ងៃទី១០ ខែតុលា៕

សរសេរមកកាន់ កញ្ញា ខាន់ លក្ខិណា តាមរយៈ leakhena@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required