ក្រសួងការពារជាតិ​ឲ្យរាយការណ៍ករណីទារលុយដើម្បីបានក្របខណ្ឌ​

គណៈកម្មការជ្រើសរើសពលទាហានបំពេញក្របខណ្ឌឲ្យយោធភូមិភាគទី១ អំពាវនាវទៅសាធារណជន ពិសេសបេក្ខជន ឲ្យរាយការណ៍បន្ទាន់ ករណីមានអ្នកទារប្រាក់ ជាថ្នូរទទួលបានក្របខណ្ឌ។

តាមសេចក្តីជូនដំណឹងរបស់ក្រសួងការពារជាតិ កាលពីថ្ងៃទី០៣ខែតុលា បានឲ្យដឹងថា ការជ្រើសរើសពលទាហានបំពេញក្របខណ្ឌឲ្យយោធភូមិភាគទី១ ដោយស្ម័គ្រចិត្តនេះ មិនតម្រូវឲ្យបេក្ខជនបង់ប្រាក់នោះទេ (រាប់ទាំងថ្លៃពិនិត្យសុខភាព)។ ក្រសួងបញ្ជាក់ថា ករណីមានបុគ្គលណាទារលុយ ​ឬតម្រូវឲ្យបង់ប្រាក់ជាថ្នូរនិងការដាក់ពាក្យ ដើម្បីទទួលបានក្របខណ្ឌចូលបម្រើការងារ ដែលខុសពីការកំណត់របស់រាជរដ្ឋាភិបាល នឹងត្រូវទទួលទោសតាមផ្លូវច្បាប់។

ក្រសួងការពារជាតិឲ្យដឹងទៀតថា គណៈកម្មការជ្រើសរើសពលទាហានបំពេញក្របខណ្ឌឲ្យយោធភូមិភាគទី១ ប្រកាសឲ្យសាធារណជន ពិសេសបេក្ខជន ត្រូវរាយការណ៍បន្ទាន់ ទៅក្រុមការងារដោយផ្ទាល់ នៅពេលមានអ្នក​ឆ្លៀតឱកាសទារលុយជាថ្នូរនិង ទទួលបានក្របខណ្ឌ។ លេខទូរសព្ទរាយការរណ៍ 085333944/ 085222744/0972666241/ 0972666240/ 086847300/ 086685570៕

ម៉ាប់​ ស៊ុយ [email protected]

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ