អាជ្ញាធរមិនទាន់សម្រេចលើការស្នើរបស់ CNRP ឲ្យលុបបំបាត់សន្តិសុខខណ្ឌនោះទេ

កម្លាំងសន្តិសុខខណ្ឌ៧មករា និងអាជ្ញាធររាជធានីភ្នំពេញ បានចុះទៅរារាំង និងខ្លះទៀតស្រែក តាមឧបករណ៍បំពងសំឡេង ពីលើរថយន្ត មិនឲ្យអ្នកតវ៉ា(រូបថត៖ ណាត សុភាព)

រដ្ឋាភិបាលកម្ពុជានៅមិនទាន់សម្រេចលើសំណើរបស់គណបក្សសង្គ្រោះជាតិ ដែលបានស្នើឲ្យលុបបំបាត់កម្លាំងសន្តិសុខខណ្ឌនោះនៅឡើយទេ។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា បានលើកឡើងពីសារៈសំខាន់របស់សន្តិសុខខណ្ឌដែលលោកហៅថាប្រជាការពារ ថាមានតួនាទីសំខាន់សម្រាប់រៀបចំសន្តិសុខសណ្តាប់ធ្នាប់ ចរាចរណ៍ និងការងារមួយចំនួនទៀតក្នុងរាជធានីភ្នំពេញ។

លោកថា ការជ្រើសរើសកម្លាំងសន្តិសុខនេះ គឺមានការយល់ព្រមពីក្រសួងមហាផ្ទៃនិងក្រសួងមុខងារសាធារណៈ ហើយជាបុគ្គលិកមន្ត្រីជាប់កិច្ចសន្យាមកធ្វើការតាមខណ្ឌទាំង១២។

ឆ្លើយតបនឹងសំណើឲ្យផ្តន្ទាទោសអ្នកដឹកនាំកម្លាំងសន្តិសុខឈ្មោះ ជាម រដ្ឋា លោក មាន ចាន់យ៉ាដា អះអាងថា ករណីកំពុងស្ថិតនៅក្នុងនីតីវិធីអនុវត្តន៍ បន្ទាប់ពីមានការដាក់ពាក្យបណ្តឹងរបស់ លោក អំ សំអាត និងអ្នករងគ្រោះក្នុងថ្ងៃប្រាព្ធទិវាសិទ្ធិលំនៅដ្ឋានពិភពលោកកាលពីខែមុន។

សូមបញ្ជាក់ថាគណបក្សប្រឆាំងកាលពីថ្ងៃទី២៧ តុលា បានស្នើឲ្យក្រសួងមហាផ្ទៃលុបបំបាត់សន្តិសុខនៅតាមបណ្តាខណ្ឌនីមួយៗ ដែលគណបក្សនេះចាត់ទុកថាជាកម្លាំងខុសច្បាប់ដែលអាជ្ញាធររាជធានីភ្នំពេញប្រើដើម្បីបង្ក្រាបលើការជួបជុំ ការធ្វើបាតុកម្ម និងកូដកម្មដោយសន្តិវិធី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ