រយៈពេល២៥ឆ្នាំមូលនិធិគន្ធាបុប្ផាចំណាយ៦៣២លានដុល្លារព្យាបាលជំងឺជិត១៧លានករណី

លោក Beat Richner ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា កាលពីពេលកន្លងទៅ (រូបថតពីហ្វេសប៊ុក​របស់​លោក​)

ក្នុងរយៈពេល ២៥ឆ្នាំនៃការដំណើរការពិនិត្យ​និងព្យាបាលជំងឺដល់កុមារ និងស្រ្តីមានផ្ទៃពោះនៅកម្ពុជាមូលនិធិគន្ធា​បុប្ផាបានចំណាយប្រាក់អស់ ៦៣២លានដុល្លារ ដែលពិនិត្យព្យាបាលជំងឺជិត ១៧លានករណី។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថាបនិក​មូលនិធិគន្ធាបុប្ផាលោក Beat Richner ដែលចុះផ្សាយនៅថ្ងៃទី ០២​ ខែ​វិច្ឆិកា ជាថ្ងៃគំរប់ខួប២៥ឆ្នាំ ដែលមន្ទីរពេទ្យគន្ធាបុប្ផាពិនិត្យព្យាបាលជំងឺកុមារ និង ស្រ្តី​មាន​ផ្ទៃពោះចំនួន១៦ ៨២២ ២២៥ករណី ត្រូវបានពិនិត្យព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ ដែល​ក្នុងនោះកុមារមាន​ជំងឺធ្ងន់ ១ ៨៥៣ ៥១០​នាក់ ត្រូវបានដាក់ឲ្យសម្រាកព្យាបាល និង ស្រ្តីមានផ្ទៃពោះ ២៣៥ ៥៩១ នាក់ បាន​សម្រាល​កូននៅក្នុងមន្ទីរ​សម្ភពនៃមន្តីរពេទ្យជ័យវរ័ន្មទី ៧ (គន្ធាបុប្ផាទី៣)។​

តាមសេចក្ដីប្រកាសព័ត៌មានដដែលបន្តថាក្នុងរយៈពេល ២៥​ឆ្នាំនេះ មូលនិធិគន្ធាបុប្ផាចំណាយ​ប្រាក់​អស់​៦៣២​លាន​ដុល្លារ ពិនិត្យព្យាបាលគ្រួសារទីទល់ក្រគ្រប់​ច្រក​ល្ហកដោយឥតគិតថ្លៃ ហើយត្រូវបាន​រដ្ឋាភិ​បាល​បាន​ចាត់​ទុក​ថា​បាន​​ចូល​​រួមដល់ការកាត់បន្ថយ​ «អត្រាស្លាប់របស់មាតា និង​កុមារ»​ ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ