នគរបាលឃាត់ខ្លួនអ្នកពាក់អាវមានអក្សរPolice និង​Armyជាង១០០នាក់

ដោយ VOD Admin​​ | ថ្ងៃសៅរ៍ ទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧​ ម៉ោង 2:53 PM | សន្ដិសុខ | 0 | 9171

សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញបានឃាត់ខ្លួនអ្នកដើរលេងក្នុងព្រះរាជពិធីបុណ្យអុំទូកជាង១០០នាក់យកទៅសួរនាំ កាលពីល្ងាចមិញដោយសារតែពួកគេបានពាក់អាវមានសរសេរអក្សរPolice(នគរបាល) និង​Army(កងទ័ព)។​​

តាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងៃសៅរ៍នេះបានឲ្យដឹងថា សមត្ថកិច្ចយាមតាមគោលដៅបានឃាត់ខ្លួនអ្នកពាក់អាវPolice និង Army សរុបទាំងអស់ជាង១០០នាក់ ដោយកន្លែងគោលដៅខ្លះមាន៥០នាក់ ឬ ២០នាក់។ គេហទំព័រដដែលបន្តថា បន្ទាប់ពីការសាកសួរគឺ​ដោះលែងឲ្យពួកគេមានសេរីភាពវិញដោយដឹងថា នោះជាអាវរងារពលរដ្ឋទិញពាក់ដើរកំសាន្តពេលយប់ដែលមានអាកាសធាតុត្រជាក់ ហើយមិនដឹងថាខុសច្បាប់ទេ។​

សមត្ថកិច្ចក៏បានណែនាំ​ឲ្យពួកគេឈប់ពាក់អាវទាំងនេះ ដោយសារខ្លាចច្រឡំថា  ជាកងកម្លាំង ហើយក៏បានដកហូតអាវទាំងនេះទុក។​

ស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន សុវណ្ណ បានអំពាវនាវឲ្យអាជីវករបញ្ឈប់ការលក់សម្លៀកបំពាក់​ទាំងនេះតទៅទៀត។

ម៉ាប់ ស៊ុយ Mabsuy168@gmail.com

សរសេរមកកាន់ VOD Admin តាមរយៈ vodadmin@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required