ផ្ទុះ​អណ្ដូងរ៉ែ​នៅ​ចិន អ្នក​ស្លាប់​កើន​ដល់​៣២​នាក់

ទីភ្នាក់ងារព័ត៌មានស៊ិនហួរ បានផ្សាយថា ចំនួនអ្នកស្លាប់នៅក្នុងគ្រោះថ្នាក់អណ្ដូងរ៉ែធ្យូងថ្មនៅភាគខាងជើងប្រទេសចិន បានកើនឡើងដល់ ៣២នាក់ហើយ នៅថ្ងៃអាទិត្យនេះ ដែលនេះគឺជាគ្រោះថ្នាក់ថ្មីបំផុតនៅក្នុងប្រទេសចិន ជាប្រទេសដែលមានប្រវត្តិអាក្រក់ខាងសុវត្ថិភាពនៅតាមអណ្ដូងរ៉ែ។

ទីភ្នាក់ងារព័ត៌មានស៊ិនហួបានផ្សាយថា ការផ្ទុះអណ្ដូងរ៉ែនេះ បានកើតឡើងកាលពីថ្ងៃម្សិលមិញ នៅក្នុងតំបន់ Inner Mongolia នៅជាប់នឹងប្រទេសម៉ុងហ្គោលី។

ដំបូងឡើយមានកម្មករសរុប ១៨១នាក់ បានជាប់នៅក្រោមដីក្នុងអណ្ដូងរ៉ែនោះ ហើយកម្មករ ១៤៩នាក់ ត្រូវបានគេជួយសង្គ្រោះបាន។

នេះគឺជាគ្រោះថ្នាក់អណ្ដូងរ៉ែធ្យូងថ្មីលើកទីពីរនៅក្នុងសប្ដាហ៍មកនេះ ដោយវាបានកើតឡើងចំពេលដែលរដ្ឋាភិបាលបានប្រាប់ក្រុមហ៊ុនជីករ៉ែ ឲ្យចាប់ផ្ដើមផលិតកម្មឡើងវិញ ដើម្បីបន្ធូបន្ថយតម្លៃធ្យូងថ្ម និងបំពេញតម្រូវការនៅរដូវលំហើយនេះ។

នៅក្នុងគ្រោះថ្នាក់លើកទីមួយ អាជ្ញាធរបញ្ជាក់កាលពីថ្ងៃសុក្រថា មនុស្ស ២១នាក់បានស្លាប់ បន្ទាប់ពីអណ្ដូងរ៉ែធ្យូងថ្មមួយបានផ្ទុះឆេះ នៅភាគឦសាននៃខេត្តហេឡុងជាំង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ