ម៉ាឡេស៊ី​ប្រាប់​ភូមា​ថា ឆ្អែត​ចិត្ត​នឹង​បញ្ហា​ជន​ជាតិ​រ៉ូហ៊ីងយ៉ា

លោក ណាជីប ថ្លែងនៅឯវេទិកាសាមគ្គីភាពជាមួយជនជាតិរ៉ូហ៊ីងយ៉ាង នៅទីក្រុងគួឡាឡុំពួ (រូបភាពពីទីភ្នាក់ងារ​Channel News Asia)

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ នៅថ្ងៃនេះ បានផ្ញើសារធ្ងន់ៗទៅកាន់មេដឹកនាំភូមា អ្នកស្រី អ៊ុងសាន ស៊ូជី និងរដ្ឋាភិបាលរបស់អ្នកស្រី ចំពោះការធ្វើទុក្ខបុកម្នេញទៅលើជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា។

ថ្លែងនៅឯវេទិកាសាមគ្គីភាពជាមួយជនជាតិរ៉ូហ៊ីងយ៉ាង នៅទីក្រុងគួឡាឡុំពួ នៅថ្ងៃនេះ លោក ណាជីប បានថ្លែងថា៖ “យើងចង់ប្រាប់ទៅអ្នកស្រី អ៊ុងសាន ស៊ូជី ថា ឆ្អែតឆ្អន់ហើយ”។

លោក ណាជីប បន្តថា លោកមិនខ្វល់ពីសេចក្ដីថ្លែងការណ៍របស់រដ្ឋាភិបាលភូមាដែលលើកឡើងថា ម៉ាឡេស៊ីគួរតែមិនលូកលាន់កិច្ចការផ្ទៃក្នុងរបស់ប្រទេសមួយនោះទេ។

កាលពីថ្ងៃសុក្រកន្លងមកនេះ រដ្ឋាភិបាលភូមាបានអំពាវនាវទៅដល់ម៉ាឡេស៊ី ឲ្យគោរពតាមគោលការណ៍អាស៊ានស្ដីពីការមិនលូកលាន់ក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសសមាជិក។

រហូតមកដល់ពេលនេះ ជនជាតិរ៉ូហ៊ីងយ៉ាជាង ៥ម៉ឺន ៦ពាន់នាក់ហើយ បានចុះបញ្ជីជាជនភៀសខ្លួនជាមួយទីភ្នាក់ងារជនជាតិភៀសខ្លួនអង្គការសហប្រជាជាតិ នៅប្រទេសម៉ាឡេស៊ី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ