តៃវ៉ាន់​ប្រាប់​​ចិន​ឲ្យ​មើល​​ការ​ជជែក​​រវាងលោក ត្រាំ និងអ្នកស្រី សៃ ក្នុង​ផ្លូវ​ល្អ

អ្នកស្រី សៃ ​នៅ​ក្នុង​កិច្ច​ប្រ​ជុំ​មួយ​(រូបភាពពី​ទីភ្នាក់​ងារ​Channel News Asia)

ក្រុមប្រឹក្សាកិច្ចការចិនដីគោក ដែលជាស្ថាប័នបង្កើតគោលនយោបាយរបស់តៃវ៉ាន់ កាលពីថ្ងៃម្សិលមិញនេះ បានលើកឡើងថា ចិនគួរតែឃើញផ្លូវវិជ្ជមានចំពោះការសន្ទនារវាងប្រធានាធិបតីជាប់ឆ្នោតរបស់អាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីតៃវ៉ាន់ អ្នកស្រី សៃ អ៊ីងវ៉េន។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

ក្រុមប្រឹក្សានេះ បាននិយាយក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា ខ្លួនអំពាវនាវទៅចិន ឲ្យប្រឈមមុខនឹងស្ថានភាពថ្មីនៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងធ្វើការរួមគ្នាឆ្ពោះទៅរកការអភិវឌ្ឍទំនាក់ទំនងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ និងបង្កើតមធ្យោបាយថ្មី ដែលនឹងមានប្រយោជន៍ដល់ដំណើរវិវត្តន៍នៃសន្តិភាព វិបុលភាព និងស្ថេរភាពសម្រាប់តំបន់។

កាលពីថ្ងៃម្សិលមិញនេះ លោក ត្រាំ បានជជែកតាមទូរស័ព្ទជាមួយអ្នកស្រី វ៉េន ដែលជំរុញឲ្យចិនមិនសប្បាយចិត្តនោះឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ