ក្រុមប្រជាពលរដ្ឋខេត្តព្រះសីហនុសម្តែងក្តីបារម្ភ ជនជាតិចិនកំពុងដណ្តើមមុខរបរ

ដោយ VOD Admin​​ | ថ្ងៃចន្ទ ទី៤ ខែធ្នូ ឆ្នាំ២០១៧​ ម៉ោង 10:23 AM | របាយការណ៍​ពលរដ្ឋអ្នកសារព័ត៌មាន | 0 | 49

ក្រុមប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុបាននិងកំពុងសម្តែងក្តីបារម្ភ ជនជាតិចិនមកដណ្តើមយកមុខរបរនិងសេដ្ឋកិច្ច។ ប្រជាពលរដ្ឋមួយរូបរស់នៅក្នុងទីរួមខេត្តព្រះសីហនុ សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា នៅក្នុងខេត្តព្រះសីហនុបច្ចុប្បន្នមានវត្តមានជនជាតិចិនជាច្រើនបានមករស់តាំងលំនៅ និងបានដណ្តើមមុខរបរខ្មែរសឹងអស់ហើយ។ អ្នកស្រីបន្តថា ជនជាតិចិនទាំងនោះគេប្រកបរបរលក់ដូរដូចបងប្អូនខ្មែរអញ្ចឹងដែរ ដូចជា លក់ពងទាកូន សាច់គោអាំងនិងបោកអ៊ុត ជាដើម។ល។ លើសពីនោះក៏មានផងដែរជនជាតិរកស៊ីផ្នែកសណ្ឋាគារ និងផ្ទះសំណាក់។ “នៅក្រុងព្រះសីហនុឥឡូវគឺពុំសូវមានជនជាតិអឹរុបទេ ពោពេញទៅដោយជនជាតិចិន ច្រើន” ។

ដោយពលរដ្ឋអ្នកសារព័ត៌មាន កញ្ញា គិត ឡេង

សរសេរមកកាន់ VOD Admin តាមរយៈ vodadmin@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required