អតីតគូដណ្ដឹង​ នី មុន្នីនាថ ប្រកាស​ជំហរមិនដក​​ពាក្យបណ្ដឹងនិង​​​បន្ត

កញ្ញា​ ​​នី មុន្នីនាថ និង​លោក អ៊ុង សូឡាំង កាលពីពេលកន្លងទៅ (ដោយ វង្ស សុម៉ាលីន)

​មុននេះបន្តិច​​តារាសម្ដែង កញ្ញា នី មុន្នីនាថ បានអះអាងថា ​ម្ដាយរបស់នាង​បាន​ព្យាយាម​ចរចារដើម្បី​អោយ​​​​​លោក​ អ៊ុង សូឡាង អណិកជន​ខ្មែររស់នៅសហរដ្ឋអាមេរិកនិង​ជាអតីតគូដណ្ដឹង​​​​​ងាកមក​​​ធ្វើការសម្រុះសម្រួល ដើម្បីបញ្ចប់ករណី​ប្ដឹង​ផ្ដល់​​​​​កុំអោយ​បន្ត​នៅ​​ក្នុងរបង​តុលាការ​។

ជាមួយគ្នានឹង​​មេធាវីរបស់​​កញ្ញា នី មុន្នីនាថ ក៏បាន​ប្រកាស​​​​​ផ្លូវ​​ច្បាប់មួយចំនួន​ដើម្បីដាក់បន្ទុកលើ​ អ៊ុង សូឡាង
​​​​​​ជាតប​ត​វិញដែរ ដើម្បី​អោយ​​​លោកសម្រេច​ចិត្ត​​ទទួល​យក​ការ​បញ្ចប់​រឿងរ៉ាវ​ដោយ​​​យល់​ព្រម​​ដក​ចេញនូវ​​ពាក្យបណ្ដឹង​។ យ៉ាងណាក៏​ដោយ​​​លោក ​អ៊ុង សូឡាង ទើបតែបានប្រកាស​​​​​​មុននេះបន្តិច​ថា លោក​​​​​​​មិនដក​​ពាក្យបណ្ដឹងទេ ហើយលោក​ក៏មិន​ខ្លាច​​ក្នុងការ​ទម្លាយ​​ពីរឿង​រ៉ាវ​​ដែលនាំ​អោយបែកបាក់នោះដែរ បើទោះជា​ត្រូវ​​​មេធាវី ​កញ្ញា នី មុន្នីនាថ គំរាម​​ប្ដឹង​បក​ពីបទ​​បរិហារកេរ្តិ៍និង​ធ្វើអោយ​​ប៉ះពាល់​​ជីវភាព​​រកលុយរបស់​កូន​ក្ដីខ្លួន។ ​

លោក អ៊ុង សូឡាង បានប្រកាសនៅលើហ្វេសប៊ុកផ្ទាល់ខ្លួនពីសហរដ្ឋអាមេរិក​​​ដោយមានន័យថា
​លោក​គ្មាន​ថ្ងៃ​​សម្រុះសម្រួល និង​ដក​​ពាក្យបណ្ដឹងនោះទេ ​ផ្ទុយទៅ​វិញគឺលោក​​​​បានប្រកាស​​ថា​នឹង​​ជំរុញ​អោយ​​​​ភាគីតុលាការ​​បន្តនិតិវិធីក្នុងបណ្ដឹងរបស់លោកអោយបានកាន់តែ​​ឆាប់នោះ​ផង។ លោកថា​​​​ខ្លួនមិនខ្លាចក្នុងការ​តតាំងជាមួយដោយមេធាវី​តារាសម្ដែង នី មុន្នីនាថ នោះទេ ដោយបានទាំង​​​ឆ្លើយ​តប​នឹង​ការ​​​​ទទូច​​​ពីភាគីខាង​​​​​​​ នី មុន្នីនាថ ​​អោយលោក​​​​​ចុះមកតតាំង​ក្ដីគ្នានៅ​ស្រុកខ្មែរ ថា​លោកនឹង​ចុះ​​មក​​ដោយ​មិនញញើតនោះផង​។

លោកបាន​​​បង្ហោះខ្លឹមសារ​​ឆ្លើយ​តប​នឹង​ការ​ទទូច​នោះថា «បងនឹងទៅ កុំភ័យ អូនត្រៀមតែលុយដែលអូនបោកបងទៅនោះ អោយគ្រប់ចំនួន ហើយនឹងរួមនឹងលុយជំងឺចិត្ត ដែលពៅមាស(ផ្កាស្នេហ៍) ត្រូវបង់អោយបង បន្ទាប់ពីចេញសាលដីការពីតុលាការ បញ្ជាក់ថាអូនពិតជាបោក និងបំពានលើសេចក្ដីទុកចិត្ត។ ពេលនោះហើយ បងនឹងចុះទៅស្រុកខ្មែរ ដើម្បីប្រមូលលុយធ្វើបុណ្យខ្លះ។ ច្រូចទឹកអោយអូន សូមកុំអោយអូន
អត់ឃ្លាន មិនរើសមុខ តទៅទៀត ណា…ហាហា»។

លោកបាន​បន្តនៅ​​លើហ្វេសប៊ុក​ទៀត​ថា ​មិនមានហេតុផលណា​មួយ​ដែល​​ពាក្យបណ្ដឹង​របស់លោក​បានធ្លាក់ដល់ដៃរបស់​តុលាការ ហើយ​ក៏​​​​​​ឈានដល់សម្រុះសម្រួល​​​​​​​​​​​​​​​ដោយ​​​ដកពាក្យបណ្ដឹង​​វិញនោះទេ។ លោក​​នៅតែប្រកាន់ជំហរ​​​ដូច​គ្នា​នឹងពេលដែល​​លោកបាន​​ផ្ដល់សម្ភាសន៍ដល់​​អ្នកសារព័ត៌មានតាមឆាត​​កាលពី​មុនពេលដាក់​​ពាក្យបណ្ដឹង​ដោយ​លោក​ប្រកាសថា​​​​​​ មិន​មាន​​​​​ហេតុផលណាមួយ ដែលលោក​​​ទទួលយកការ​សម្របសម្រួល
និង​​​ដកពាក្យបណ្ដឹង​នៅ​ក្រៅ​តុលាការនោះទេ។ លោកបាន​​បញ្ជាក់នា​ពេលនោះ ​​នី មុន្នីនាថ នឹង​ទទួល​​នូវអ្វីដែលបាន​​​​​បង្កចំពោះ​លោក ដោយលោកបានទាំង​​ប្រកាសថា​​គ្មានការយោគយល់​​ណាមួយ ​​​​​​បន្ទាប់ពីបាន​សម្រេច​​ចិត្ត​ដាក់បណ្ដឹងនោះ​​ផង។

អ៊ីចឹង​ហើយទើប​​ម្នាក់ៗនៅ​​តែ​យល់ថា​​​លោក ​​អ៊ុង សូឡាង នឹង​មិន​​ចុះ​​ញ៉ម​​ហើយ​​ទទួល​យកការ​សម្រុះសម្រួលណាមួយ ដើម្បី​​​​​កែ​ខៃស្ថានការណ៍​​​​​ដែល​កំពុង​តាន​តឹង​នៅ​ក្នុងប្រព័ន្ធតុលាការ​​អោយធូរស្រាលវិញទេ ​ក្នុងពេលដែលលោក​​បានប្រកាស​នៅលើហ្វេសប៊ុកថា​​នឹង​​​ចុះមកស្រុកខ្មែរ​តតាំង​​​​​​ព្រមជាមួយនឹង​​ការឈ្នះក្ដី​​ ដើម្បី​ប្រមូលលុយ​ដែលលោក​ចោទថា​​ នី មុន្នីនាថ ​​​​បាន​បោក រួម​ទាំង​​​ទាមទារថ្លៃជំងឺចិត្ត​ យក​​​ថវិកាទទួលបាន​មួយចំណែកធ្វើបុណ្យស្រុកខ្មែរបែបនេះ​។

អ្វីដែលគេ​​ចាប់អារម្មណ៍​​គឺចុង​​ប្រយោគរបស់លោកហាក់មានខ្លឹមសារថា​​ស្នេហារបស់លោក​​បែក​បាក់​ដោយសារតែ​នាង​​​​​​ជម្រើស​យកអ្នកទី៣។ ​យ៉ាងណាមិញ​ពាក់ព័ន្ធនឹង​ការ​បង្ហោះនេះ​​​​កញ្ញា នី មុន្នីនាថ បដិសេធមិនធ្វើការ​ឆ្លើយ​​​តបនោះទេ ដោយនាង​បញ្ជាក់ថា​អ្វី​ៗគឺនាង​​ទុកសិទ្ធិ​អោយ​មេធាវីរបស់​នាង​ធ្វើ​ការ​​ដោះស្រាយ។

​​​​​​បណ្ដឹងដែលកាន់តែចម្រូងចម្រាស់នេះ ​​​កញ្ញា នី​ មុន្នីនាថ នៅមិនទាន់​​បាន​ចូល​ទៅ​​បំភ្លឺនៅក្នុងតុលាការ​​នៅឡើយទេ ​ដោយ​នាងទើបតែ​​​​អោយ​​មេធាវីតំណាង​​ខ្លួន​ចូលទៅ​បំភ្លឺ តប​តាមការកោះហៅ​កាលពីថ្ងៃទី​​២៩ វិច្ឆិកាប៉ុណ្ណោះ។
​នាង​​នៅតែរក្សាជំហរ​​មិន​​ប្រាប់អោយដឹង​ពីមូលហេតុ​នៃការ​​មិនចូលខ្លួន​នា​ថ្ងៃនោះ ដោយគ្រាន់តែអះអាងថា​មិន​ទាន់​ចង់និយាយ។

ប៉ុន្តែ​​​យោង​​តាម​អ្វីដែល​នាង​ធ្លាប់បានបង្ហើប​​ប្រាប់​​កាលពី​មុន​​​​​​​​​​រក​​​បានមេធាវីនាងថា​​​​​​ភ្លាមៗ​​បន្ទាប់ពី​​​លោក អ៊ុង សូឡាង ​​សម្រេចដាក់ពាក្យបណ្ដឹង​​​​នាងទៅកាន់​​​សាលាដំបូង​រាជធានីភ្នំពេញ ​នាង​និងម្ដាយធ្លាប់បាន​​​​​​​​​​​​​ជជែក​​ពីការ​ចចារ​​​ជាមួយ​លោកនិង​គ្រួសារនៅស្រុកខ្មែរផងដែរ ​​ដោយនាង​បញ្ជាក់ថា​សាច់ញាតិ​ខាងលោក អ៊ុង សូឡាង
នៅស្រុកខ្មែរក៏​​ជួយ​និយាយ​ផងដែរ ​តែ​មកពី​​​​​​​មិនបានជោគជ័យ​​ទើប​នាង​មានតែ​​ប្រឹង​តតាំង​នៅ​​​​តុលាការ​​​​ពាក់ព័ន្ធ
​​​​បណ្ដឹង​​​​របស់លោក។

នាង​​ធ្លាប់បានបង្ហើប​​ថា​​​​មិនដឹងអ្វីជា​មូលហេតុ​​ធ្វើអោយ​​​​លោក​​ខឹង​សំបាររហូត​ដល់ថ្នាក់​​សុំ​​ផ្ដាច់​​ពាក្យ និង​​​ប្ដឹង​ទារ​​​​​​​​យក​​​​​​លុយ​កាក់​ដែលធ្លាប់អោយ​​​ត្រលប់ទៅវិញ​នោះទេ ប៉ុន្តែ​​​នាង​​ថា​បណ្ដាល​មកពីនាង​​សុំ​​រស់នៅស្រុកខ្មែរ​​​២ឆ្នាំទៀត ក្រោយធ្លាក់​ឯកសារ​អោយនាង​ចេញទៅ​​រស់នៅ​អាមេរិក​​ទើប​នាងលោក​ឈានដល់​​បែបហ្នឹងដែល​​​​ការ​​បញ្ជាក់នេះ គឺ​​ផ្ទុយពី​អ្វីដែល អ៊ុង សូឡាង ​បង្ហោះថា​​​​​​នាង​​​បោក​​លុយ​​លោក និងបោក​អោយលោករត់ច្បាប់​​​ចេញទៅ​​អាមេរិក​​​ ហើយ​បែរជា​​មិនព្រម​ទៅ​​​និង​​​​ទាមទារ​​ផ្ដាច់ពាក្យ។ លោកបានទាមទារអោយនាង​​សង​​លុយ​​​​​​​​​៧ម៉ឺនដុល្លារ
និង​​​​​​​បន្ថេមលើជំងឺចិត្ត​ចំនួន​៥ម៉ឺនដុល្លារ​ សរុប​​​​​១២ម៉ឺន​ដុល្លារ ដោយ​​​​បណ្ដឹងរបស់​​នាង​នឹងត្រូវបាន​តុលាការបើកសាវនាការ​​កាត់ក្ដីក្នុងពេល​ឆាប់​ៗ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ