យ៉ាង​ហោច​៤​នាក់​ស្លាប់ របួស​៨​នាក់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ថ្ងៃ​ម្សិល​មិញ

នគរបាល​ជាតិ​កម្ពុជា បាន​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មនុស្ស ៤​នាក់ បាន​ស្លាប់ និង​ ៨​នាក់​ទៀត បាន​រង​របួស នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

របាយការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​ចុះ​ផ្សាយ​លើ​វេបសាយ​អគ្គស្នងការ​នគរបាល​ជាតិ បាន​ឲ្យដឹង​ថា​ គ្រោះ​ថ្នាក់​ចរាចរណ៍ ៦​លើក បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​បាន​សម្លាប់​មនុស្ស ៤​នាក់ ខណៈ​មនុស្ស ៥​នាក់​រង​របួស​ធ្ងន់ និង ៣​នាក់​ទៀត​រង​របួស​ស្រាល។

នគរបាល​ជាតិ​កម្ពុជា បាន​ឲ្យ​ដឹង​បន្ថែម​ថា គិត​ចាប់​ពី​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​០៤ ខែ​កុម្ភៈ​នេះ គ្រោះ​ថ្នាក់​ចរាចរណ៍ ២៤​លើក បាន​កើត​ឡើង​នៅ​ទូទាំង​ប្រទេស ដោយ​បាន​សម្លាប់​មនុស្ស​ដល់​ទៅ ១៣​នាក់ ខណៈ​មនុស្ស៣០​នាក់​ទៀត​បាន​រង​របួស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ