នគរបាល​ខេត្តកណ្តាលត្រៀមកម្លាំង​ជិត​១ពាន់​នាក់​ការពារ​សន្តិសុខ​នៅថ្ងៃបុណ្យ​ទន្លេ​

(ប្រភព៖ នគរបាលជាតិ)

ស្នងការ​នគរបាល​ខេត្តកណ្តាលបានត្រៀមកម្លាំង​ជិត ១ ពាន់នាក់ ដើម្បី​​ការពារ​សន្តិសុខ​ សណ្តាប់ធ្នាប់​ និង​សុវត្ថិភាព នៅថ្ងៃ ​បុណ្យ​ទន្លេ​នាពេលខាង​មុខ​នេះ។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រអគ្គស្នងការដ្ឋាន​នគរបាល​ជាតិ។

ស្នងការ​នគរបាល​ខេត្តកណ្តាល​ លោក អ៊ា​វ​ ចំរើន​ លើកឡើងថា កម្លាំងដែលត្រូវដាក់ពង្រាយ​​នៅ​តាម​គោលដៅសំខាន់ៗ​ជា​ច្រើន​កន្លែងនោះ ​កម្លាំង​នគរបាល​ខេត្ត​ ​កម្លាំង​នគរបាល​នៃ​នាយកដ្ឋាន​ចំណុះ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ កម្លាំង​អង្គរក្ស​ កម្លាំង​កងរាជអាវុធហត្ថ​ ​កម្លាំង​កង​យោធពលខេមរភូមិន្ទ​ និង​កងកម្លាំង​ជា​ច្រើន​ទៀត​ចូលរួម​​ផង​ដែរ​។​

បុណ្យ​ទន្លេឆ្នាំនេះ នឹងរៀបចំឡើងរយៈពេល ៣ ថ្ងៃ ពីចាប់​ថ្ងៃ​ទី​៩-១០-១១​ ខែមីនា​ ឆ្នាំ​២០១៨ នៅ​តាមដង​ទន្លេបាសាក់​ត្រង់​ចំណុច​ខាង​មុខ​សួនច្បារ​មាត់ទន្លេ​ក្រុង​តា​ខ្មៅ​​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ