នាយករដ្ឋមន្ត្រីព្រមានដកប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុងពិធីសម្ពោធអគាររដ្ឋបាលថ្មីរបស់សាលារាជធានីភ្នំពេញ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃអង្គារនេះបានបញ្ជាទៅប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញឲ្យពិនិត្យមើលជួសជុលផ្លូវដែលខូចក្នុងរាជធានីឲ្យបានល្អ ដោយលោកបានព្រមានថានឹងដកតំណែងផងដែរ ប្រសិនបើនៅ​តែ​អនុវត្ត​តួនាទី​មិន​បាន​ល្អ​។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មីរបស់សាលារាជធានីភ្នំពេញ លោក ហ៊ុន សែន បានថ្លែងរិះគន់ចំៗទៅប្រធានមន្ទីរ​សាធារណការរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ ថា តាំងពីលោកទទួលតំណែងនេះមក ផ្លូវនៅក្នុងរាជធានីកាន់តែសភាពយ៉ាប់យ៉ឺន។

លោកមានប្រសាសន៍ថា៖ “ខ្ញុំនិយាយត្រង់នេះ តាំងពីពេលលោកឯង (លោក សាំ ពិសិដ្ឋ) ឡើងមកគឺផ្លូវវាយ៉ាប់! អាធ្វើថ្មីវាបានហើយ ខ្ញុំអបអរហើយ ប៉ុន្តែវាមិនព្រមជួសជុលឲ្យធ្វើម៉េចវា… អាហ្នឹងនិយាយគ្នាត្រង់ៗ បើមិនអញ្ចឹងទេប្រយ័ត្នថ្ងៃណាមួយអស់បុណ្យអស់ស័ក្ត ព្រោះខ្ញុំបង្ខំឲ្យដក”

វីអូឌី (VOD) មិនទាន់អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​មន្ទីរ​សាធារណការរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានភ្លាម​ៗ​នៅ​ឡើយ​ទេ។

លោកនាយករដ្ឋមន្ត្រីក៏បានស្ដីបន្ទោសដល់អនុប្រធានមន្ទីរសាធារណការ និងអភិបាលខណ្ឌ ថាមិនយកចិត្តទុកដាក់ជួសជុលផ្លូវដែលខូចនៅតាមខណ្ឌក្រោមការគ្រប់គ្រងរបស់ខ្លួនផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ