មន្ដ្រីក្រសួងមហាផ្ទៃ១៣នាក់ទទួលគោរមងារ «សន្ដិបណ្ឌិត»

មន្ដ្រីជាច្រើនរូបត្រូវបានរដ្ឋាភិបាលផ្ដល់គោរមងារជា «សន្ដិបណ្ឌិត» នៃបណ្ឌិតសភានគរបាលកម្ពុជា ដោយរដ្ឋាភិបាលអះអាងថាពួកគេបានខិតខំយ៉ាងសកម្មក្នុងការដឹកនាំបញ្ជាកងកម្លាំងនគរបាលជាតិ។

យោងតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧ ឲ្យដឹងថា ប្រមុខរដ្ឋស្ដីទី លោក សាយ ឈុំ បានផ្ដល់គោរមងារ «សន្ដិបណ្ឌិត» នៃបណ្ឌិតសភានគរបាលកម្ពុជា ដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃចំនួន១៣រូប ដែលទទួលបានសញ្ញាបត្រកិត្តិយស លើជំនាញពាក់ព័ន្ធនឹងវិស័យសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ។

បើតាមព្រះរាជ្យក្រឹត្យ នាយឧត្តមសេនីយ៍ ដែលទទួលបានងារជា «សន្ដិបណ្ឌិត» ទាំងនោះ រួមមាន លោក នេត សាវឿន អគ្គស្នងការនៃអគ្គស្នងការនគរបាលជាតិ លោក សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ លោក ម៉ៅ ច័ន្ទតារា អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម លោក ខៀវ សុភ័គ នាយកខុទ្ទកាល័យក្រសួងមហាផ្ទៃ និងមន្ដ្រីជាន់ខ្ពស់ផ្សេងទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ