នគរបាល៖ បទល្មើស​ជួញដូរ​មនុស្ស​ ​ឆ្នាំ​២០១៦​ តិចជាង​ ឆ្នាំ​​២០១៥

បទល្មើសនៃការជួញដូរមនុស្ស សញ្ចារកម្ម និងអំពើអាសលើអនីតិជន មានការថយចុះក្នុងឆ្នាំ២០១៦ បើធៀបនឹងឆ្នាំ២០១៥។

វេបសាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងពីកិច្ចប្រជុំបូកសរុបការងារនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ត្រីមាសទី១ និងផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០១៧ កាលពីម្សិលមិញថា មូលហេតុនៃការថយចុះនៃបទល្មើសការជួញដូរ គឺដោយសារមានការចូលរួមទប់ស្កាត់ បង្ក្រាប របស់កងកម្លាំងនគរបាលនៃនាយកដ្ឋាន យ៉ាងសកម្ម នាពេលកន្លងមក ។

អគ្គស្នងការរងនគរបាលជាតិ លោកស្រី យក់ សុខា បានជំរុញឲ្យមានការបន្តស្រាវជ្រាវនូវបទល្មើសជួញដូរនេះឲ្យកាន់តែខ្លាំងជាងមុនទៀត ព្រោះថា ជនល្មើសប្រព្រឹត្តក្នុងករណីជូញដូរនេះកំពុងតែមានភាពស្មុគស្មាញ និងកាន់តែជំនាញក្នុងការបំភ័ន្តភ្នែកសមត្ថកិច្ច។ នេះបើតាមការផ្សាយរបស់វេបសាយដដែល។

របាយការណ៍ប្រជុំបូកសរុបបញ្ជាក់ដែរថា ក្នុងឆ្នាំ២០១៦នេះ ប្រតិបត្តិការបង្ក្រាបបទល្មើសជួញដូរមាន៩២ករណីលើ១០៥ករណី ក្នុងនោះករណីជួញដូរមនុស្ស២៦ករណី ឃាត់ជនសង្ស័យ៣៨នាក់ ស្រី២១នាក់ បរទេស២នាក់។ ករណីសញ្ចារកម្ម២៧ករណី ឃាត់ជនសង្ស័យ៣៦នាក់ ស្រី២៥នាក់ ជនបរទេស២នាក់។ ករណីទិញរួមភេទ និងអំពើអាសលើអនីតិជន៣៩ករណី ឃាត់ជនសង្ស័យ៣៩នាក់ បរទេស៤នាក់  ជនរងគ្រោះ៤៨នាក់ អនីតិជន៤៨នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ