របាយការណ៍ថ្មីបង្ហាញថាហ្វេសប៊ុកកើន ដល់៨៧លានត្រូវគេលួចទិន្នន័យ

របាយការណ៍ថ្មីបង្ហាញកាលពីថ្ងៃពុធម្សិលមិញថា គណនីហ្វេសប៊ុកកើនដល់៨៧លានត្រូវបានគេលួចហើយយកទៅប្រើប្រាស់ដោយក្រុមហ៊ុនរបស់អង់គ្លេសមួយឈ្មោះ Cambridge Analitica។

តាមការប៉ាន់ស្មានរបស់ហ្វេសប៊ុកខ្លួនឯងដែលចេញផ្សាយកាលពីម្សិលមិញថា ទិន្នន័យអ្នកប្រើប្រាស់ហ្វេសប៊ុកដែលគេលួចយកទៅប្រើប្រាស់លើសពី៥០លានគឺឡើងដល់ប្រមាណ ៨៧លាននៃចំនួនឈ្មោះអ្នកប្រើប្រាស់។ នេះបើតាមទីភ្នាក់ងារព័ត៌មានAFP។

ស្ថាបនិកបណ្តាញសង្គម ហ្វេសប៊ុក លោក ម៉ាក ហ្សូហ្គឺប៊ឺក( Mark Zuckerberg) ថ្លែងប្រាប់អ្នកសារព័ត៌មាននៅពេលធ្វើសន្និសីទថា លោកទទួលខុសត្រូវចំពោះការលេចធ្លាយរបាយការណ៍ទាំងនេះ ហើយនឹងធ្វើការកែតម្រូវឲ្យមានភាពប្រសើបំផុតសម្រាប់អ្នកកំពុងប្រើប្រាស់ហ្វេសប៊ុកមាន២ពាន់លាននោះ។

ពេលដែលមានការចោទសួរពីសមត្ថភាពរបស់លោក ហ្សួហ្គឺប៊ីក ក្នុងការដឹកនាំក្រុមហ៊ុននោះ លោកថា ក្នុងជីវិតការបំពេញការងារតែងតែមានកំហុសមិនខានទេ ហើយអ្វីសំខាន់ត្រូវមានការកែតម្រូវ។

បច្ចុប្បន្នហ្វេសប៊ុកកំពុងតែទទួលរងសម្ពាធខ្លាំងក្រោយពេលផ្ទុះរឿងលេចធ្លាយទិន្នន័យរបស់អ្នកប្រើប្រាស់ ដោយសហភាពអឺរ៉ុបកំពុងតែពិចារណាក្នុងការយកពន្ធ ចំណែកប្រទេសឥណ្ឌូនេស៊ីកំពុងស្វែងរកផ្លូវច្បាប់ដើម្បីបិទបណ្តាញទំនាក់ទំនងសង្គមមួយនេះ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ