ហ្វីលីពីនបិទកោះកន្លែងកំសាន្តល្បីមួយដោយសារបារម្ភបរិស្ថាន

ហ្វីលីពីនប្រកាសបិទកោះកន្លែងកំសាន្តល្បីឈ្មោះមួយកន្លែងឈ្មោះBoracay ដោយថាផ្អាកដំណើរការរយៈពេល ៦ខែ ដោយសារតែប្រារម្ភកំណើនភ្ញៀវច្រើន ប៉ះពាល់ដល់បរិស្ថាននៅក្នុងតំបន់នោះ។

តាមការបញ្ជាដោយប្រធានាធិបតីហ្វីលីពីនរ៉ូឌ្រីហ្គោ ឌូទើតេបញ្ជាក់ថា កោះនេះចាប់ផ្តើមបិទពីថ្ងៃទី២៦ខែមេសា។ ការប្រកាសនេះមិនទាន់បានបញ្ជាក់លម្អិតនៅឡើយគ្រាន់តែជូនដំណឹងតាមបណ្តាញសង្គមTwitter តែប៉ុណ្ណោះ។

ការប្រកាសបិទនេះនាំឲ្យមានការចោទជាសំនួរជុំវិញការរស់នៅរបស់ពលរដ្ឋនៅតំបន់នោះដែលមានមុខរបរអ្នកលក់ដូរ ក្រុមហ៊ុន ផ្តល់កន្លែងស្នាក់នៅនិងសេវាកម្មទេសចរណ៍ផ្សេងៗ។ កាលពីឆ្នាំមុនភ្ញៀវទេសចរចំនួន ២លាននាក់ទៅកំសាន្តនៅទីនោះ។

កោះBoracay មានក្រុមហ៊ុនមុខជំនួញប្រមាណ ៥០០ ដែលធ្វើការផ្នែកទេសចរណ៍ ហើយមានទឹកប្រាក់សរុបប្រមាណ ១,០៧ពាន់លានដុល្លារ។ អាជ្ញាធរមិនទាន់បានបញ្ជាក់លម្អិតពីបញ្ហាដែលកើតឡើងដោយសារការផ្អាកដំណើរការកោះនេះនៅឡើយ។

កាលពីខែកុម្ភៈ លោក ឌូទើតេ បានប្រតិកម្មថា មានសណ្ឋាគារ ភោជនីយដ្ឋាន ក្រុមធ្វើជំនួញផ្សេងៗទៀតបានចោលសំរាម និង ទឹកស្អុយចូលក្នុងសមុទ្រធ្វើឲ្យប៉ះពាល់ខ្លាំងដល់បរិស្ថាន។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ