សមត្ថកិច្ចចាប់ខ្លួនជនជាតិវៀតណាម​២០នាក់ស្នាក់នៅនិងប្រកបរបរខុសច្បាប់

សមត្ថកិច្ចបានចាប់ខ្លួន​ជនជាតិចំនួន​២០នាក់ ក្នុងនោះស្រី១០នាក់ ដែលសង្ស័យថា បានឆ្លងដែនមកស្នាក់នៅ និង ប្រកបរបរខុសច្បាប់នៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។​

តាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ​ឲ្យដឹងថា នៅថ្ងៃទី៥ខែឧសភានេះ ការិយាល័យគ្រប់គ្រងជនបរទេសសហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវីធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អាជ្ញាធរមូលដ្ឋានខណ្ឌច្បារអំពៅ ដែលដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការរងអមសាលាដំបូងរាជធានីភ្នំពេញ បានត្រួតពិនិត្យផ្ទះជួលមួយនៅក្នុងខណ្ឌច្បារអំពៅ ហើយរកឃើញជនជាតិវៀតណាម​រស់នៅខុសច្បាប់​ចំនួន​២០នាក់។​

សមត្ថកិច្ចឲ្យដឹងទៀតថា ក្រោយពិនិត្យឃើញថា អ្នកទាំងនោះរស់នៅខុសច្បាប់ ក៏សម្រេចាប់ឃាត់ខ្លួនបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ