បាតុភូតធម្មជាតិបណ្តាលឲ្យ​គោ២ក្បាលងាប់និងស្លាកបក្សប្រជាជន២បាក់រលំនៅបាត់ដំបង​

បាតុភូតធម្មជាតិក្នុងខេត្តបាត់ដំបង មានភ្លៀង ខ្យល់កន្ត្រាក់​​ និង រន្ទះបាញ់បានបណ្តាលឲ្យសត្វគោចំនួន​២ក្បាលបានងាប់ ស្លាកគណបក្សប្រជាជនកម្ពុជា​ចំនួន​២ផ្ទាំងបានបាក់រលំ និង ធ្វើឲ្យខូចខាតដល់លំនៅឋានរបស់ប្រជាពលរដ្ឋមួយចំនួនទៀត។​

តាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ​ឲ្យដឹងថា ហេតុការណ៍នោះកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ នៅវេលាម៉ោង ១៥ និង ៣០នាទី ដែលកើតនៅ ស្រុកឯកភ្នំ ស្រុក ថ្មគោល និង នៅស្រុកកំរៀង។​

ក្រសួងធនធានទឹក និង​ឧតុនិយម​ បានអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូត ភ្លៀង ខ្យល់កន្ត្រាក់​ និង រន្ទះបាញ់​ ពិសេសនៅតំបន់វាលទំនាប និង ខ្ពង់រាប ចាប់ពីថ្ងៃទី២ដល់ថ្ងៃទី១១ខែឧសភា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ