កែវ ស្រីនាង ​​​​​វិលត្រលប់​​​វិញទាំង​​ជំងឺធ្វើ​ទុក្ខ

នៅទីបំផុត តារាសម្ដែង​​ចាស់​​វស្សា​​អ្នកនាង​ កែវ ស្រីនាង បានត្រលប់មកកាន់ការសម្ដែងជាថ្មី​វិញហើយ បន្ទាប់ពី​​​តារាស្រីរូប​​នេះ​បាត់មុខ​ពី​ការសម្ដែងស្ងាត់សូន្យ ដោយសារតែហេតុផល​​អ្នកនាង​​​​​​​​​​​​​​ស៊ីថ្លៃពិបា​កអោយ​ផលិតករ​​ហ៊ានថ្លៃផង និង​ដោយសារតែហេតុផល​អ្នកនាង​​​​បានក្លាយជា​​ភរិយា​​​​​​អ្នកមាន​ជាជន​បរទេស មិនសូវ​ចង់​ថត​រឿង​​​​ផង។ ​​​អ្នកនាងត្រូវបានគេឃើញត្រលប់មកថត​ជាថ្មី ដោយ​​​​​ការ​បង្ហាញមុខ​​​លើកនេះ ក៏​សារភាពថា​​​បានទទួលថត​​រឿង​ទាំង​​ឈឺតែម្ដង។

​អ្នកនាង កែវ ស្រីនាង បានថ្លែង​ក្នុងពិធី​​​​​​ក្រុងពាលីថតរឿង​«​​​​​​កាំបិត​មុខ​២»​ថាអ្នកនាង​​​​ទទួលថត​​​​​ក្នុងភាពយន្តដែល​ជាគម្រោង​របស់​​ផលិតកម្ម​មហាហង្ស និង​​​គ្រោងដាក់បញ្ចាំងនៅ​ PNN មួយនេះ ​គឺដោយសារតែមានមនោសញ្ចេតនាជាមួយ​លោក អ៊ិន សុភិន ជាថៅកែ​មហាហង្ស​សុទ្ធសាធ ដោយសារតែ​ក្នុងរយៈពេលនេះ ជំងឺ​​ឈាម​​ស​ស៊ីឈាមក្រហម​របស់អ្នកនាងក៏​​​​មានអាការៈធ្វើទុក្ខ។

អ្នកនាងថា​ខ្លួ​​​ន​​មានសភាព​​សម្រាកមិនបាន ហើយ​ការ​លេបថ្នាំជាប្រចាំក៏ធ្វើអោយ​​សុខភាពរបស់​​​ទ្រុឌទ្រមជាងមុ​នផងដែរ ខណៈដែល​​ខាងវេជ្ជបណ្ឌិត្យ ក៏ដាក់បម្រាម​មិនអោយ​នាង​ទទួល​ការងារ​ហត់នឿយ ដែលនាង​យល់ថា​ការ​ទទួល​​ថត​​មួយរឿងថ្មីអោយមហាហង្សលើកនេះ ពិតជា​ជៀស​មិនផុតពីរឿង​​​​​​​​​​​​​​​​​​​ប្រើ​កម្លាំង​​លើសកម្រិត ហើយមិនបានសម្រាកទៀងទាត់។

អ្នកនាង​បន្តថា ​​បើ​និយាយពីភាពចង់ល្បី អ្នកនាង​លែងចង់ទៀត​ហើយ ប៉ុន្តែបណ្ដាលមកពី​​នៅ​មិនចង់​បាត់ឈ្មោះពីការងារ​សិល្បៈ ទើប​មានមិត្ត​ភ័ក្រ្ត​ហៅ​​​ថត​​​​បទចម្រៀង ​ថត​​ម៉ូដ ឬ​​​​​​​​​​ការងារ​សិល្បៈមួយចំនួន នាងនៅតែ​ទទួល​។ យ៉ាងណាមិញ អ្នកនាងថា​បាន​ដាក់ចិត្ត​លែង​ទទួលការងារសម្ដែងរឿង​​​​​​​អស់​មួយរយៈធំមកហើយ ​​ដោយសារតែនាងដឹងថាការទទួល​​​ការងារ​បែបនេះ នឹងធ្វើអោយ​អ្នកនាង​​​ធ្វើទុក្ខ​ពីជំងឺដែល​​​មាន​សភាពធ្វើទុក្ខនោះទៀត។

អ្នកនាង​បន្តថា ជំងឺរាល់ថ្ងៃ ​​​បានទាំងធ្វើអោយ​​អ្នកនាង​ពិបាកក្នុងខ្លួនម្ដង​ៗ និងឈានទៅ​កាត់សក់​​ខ្លីអោយស្រឡះៗ​​​​​ក្បាលនោះផង ទើបអ្នកនាង​​មិនទុកសក់​​វែង ហើយត្រូវនឹង​ការចង់បានរបស់​ផលិតករ​​រឿង​«​​កាំបិត​មុខ២»ដែលទាក់ទងអោយអ្នកនាង​ចេញ​ថតតួ​ឯកនោះតែម្ដង។ អ្នកនាងមិន​យល់ថាការសម្ដែង​ដែលនាង​ទទួល​​ក្ដៅៗនេះ ​​​​​គឺជា​​​​​ស្រវាស្រទេញ​​រក​​ប្រាក់​ចំណូលនោះ​ទេ ដោយនាងបញ្ជាក់ថា​អោយតែពេលនាងថតមួយរឿងៗ គ្រាន់តែចំណាយលុយកាត់ខោអាវ និងការចុះឡើងៗពីសៀមរាបមកភ្នំពេញ និងទិសដៅត្រូវ​ថត​​ក្នុងរឿង សុទ្ធតែធ្វើអោយអ្នកនាង​ចមណាយ​​​​លើសពីតម្លៃខ្លួនដែលត្រូវ​បាន។​

ស្របគ្នាដែល​​​ភាពយន្តនោះ គឺជារឿងភាគ​​​​​ទូរទស្សន៍​ដែលត្រូវចំណាយពេលថត​ច្រើន​ខែផង រឹតតែធ្វើអោយអ្នកនាង​​​​​​​នឹង​ចំណាយ​លុ​​យ​​​​ច្រើន​​​​​​បន្ថែមពីលើ ​​​​ទម្រាំបញ្ចប់ការងារ។

អ្នកនាង កែវ ស្រីនាង បញ្ជាក់យ៉ាង​ខ្លីថា អ្នកនាងទទួលថត​រឿង​​​​​​ថ្មី ​មិនមែនហេតុផលចុង​ល្បី និង​ចង់បានលុយ​ពីការងារ​សិល្បៈ​​ដូចអំឡុងពេល​មុនទេ ប៉ុន្តែបណ្ដាលមកពីអ្នកនាង​​មិនចង់អោយ​​​ស្នាដៃ​សិល្បៈដែលខំសាង​​ឡើង​​រលាយ​​​បាត់ឈឹង​​បើ​អ្នកនាង​​​ឈប់សម្ដែង និងមិនមានស្នាដៃ​សិល្បៈ​​បន្តបន្ទាប់​លេចឡើង។

អ្នកនាង​​​​​​​​​​ប្រកាសថា​មិន​បោះ​បង់សិល្បៈនោះទេ ប៉ុន្តែបើភាពយន្តមួយ​អ្នកនាង​មិន​បាន​​​​​​​​​​អានស៊ីជម្រៅពីសាច់រឿង​​​​​​​​​​​អោយត្រូវ​​នឹងចំណូលចិត្តទេ ក៏អ្នកនាងមិនសម្ដែងនោះដែរ។ អ្នកនាងមិនទាន់ដឹងថា​ភាពយន្ត​​​​​​ទើប​ទទួលនេះ នឹង​បញ្ចប់ការ​ថត​នៅ​​ពេលណា​ទេ ក្នុងពេលដែល​ការចេញថត​នៅមិនទាន់បាន​ប្លង់នៅឡើយ ​​គិតត្រឹម​ល្ងាចថ្ងៃទី​​​​៤ឧសភានោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ