អ្នកភូមិស្លាប់៥នាក់និងធ្លាក់ខ្លួនឈឺ៤០នាក់ករណីពុលនៅក្រចេះ

របាយការណ៍របស់សមត្ថកិច្ចបង្ហាញថា រហូតដល់ថ្ងៃទី៥ខែឧសភានេះ អ្នកភូមិចំនួន​៥នាក់បានស្លាប់ និង៤០នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយសង្ស័យពុលថ្នាំរបស់ក្រុមហ៊ុន។

តាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា អ្នកភូមិទាំងនោះសុទ្ធតែជាជនជាតិដើមភាគតិចព្នង រស់នៅឃុំកន្ទួត ស្រុកចិត្របុរី។​ ការសន្និដ្ឋានជំហានដំបូងសមត្ថកិច្ចសង្ស័យថា ពុលអាហារដោយសារការប្រើប្រាស់ទឹកអូរហូរចេញពីតំបន់ដែលក្រុមហ៊ុនបានប្រើប្រាស់ថ្នាំពុល។​

ការពុលនេះកើតឡើងតាំងពីថ្ងៃទី៣ខែឧសភា ហើយរហូតដល់ថ្ងៃទី៥នេះ នៅតែបន្តកើតមានហើយអាជ្ញាធរមិនទាន់បានដឹងមូលហេតុពិតប្រាកដនៅឡើយទេ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ