ព្រះមហាក្សត្រនិងសម្តេចម៉ែយាងចេញទៅពិនិត្យព្រះរាជ​សុខភាពនៅប្រទេសចិន

ព្រះមហាក្សត្រ​ ព្រះបរមនាថ នរោត្តមសីហមុនី កាលពីកន្លងទៅ

ព្រះមហាក្សត្រនិងសម្តេចម៉ែ នៅព្រឹកថ្ងៃអង្គារនេះ យាងទៅទីក្រុងបេកាំង ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព។

ក្នុងព្រះរាជសាររបស់ព្រះករុណាព្រះបាទបរមនាថ នរោត្តម សីហមុនី ដែលចុះថ្ងៃទី១ ខែកក្កដា ព្រះអង្គមានព្រះរាជបន្ទូលថាព្រះអង្គនិងសម្តេចម៉ែ យាងទៅប្រទេសចិននៅព្រឹកថ្ងៃទី៥ខែកក្កដានេះ។ ព្រះអង្គបញ្ជាក់ថាសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងទទួលជួយព្រះអង្គក្នុងឋានៈជាប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជសារមិនបានបញ្ជាក់ពីរយៈពេលនៃដំណើរព្យាបាលព្រះរាជសុខភាពនោះទេ។ ក្រៅពីពិនិត្យព្រះរាជសុខភាព ព្រះអង្គក៏នឹងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសចិនផងដែរ។

គួររំឭកថាព្រះបាទនរោត្តមសីហមុនី បានយាងទៅកាន់ប្រទេសចិនម្តងមកហើយកាលពីដើមខែមិថុនា ឆ្នាំ២០១៦ ដើម្បីយាងទៅបំពេញព្រះរាជទស្សនកិច្ចនិងជួបសំណេះសំណាលជាមួយនាយករដ្ឋមន្ត្រីនិងប្រធានាធិបតីចិន ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជានិងចិន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ