កសិករប្រើប្រាស់ប្រព័ន្ធធារាសាស្ត្រ​ពន្លៃពិភាក្សា​​​អំពីការចូលរួមថែរក្សា​

​​សហគមន៍កសិករប្រើប្រាស់ប្រព័ន្ធធារាសាស្ត្រអាងទឹកពន្លៃបានធ្វើកិច្ចពិភាក្សាមួយ ក្នុងគោលបំណង​ឲ្យមានការសហការ​ ចូលរួមថែរក្សា និងការជួសជុល ស្តារប្រព័ន្ធប្រឡាយ​នាំទឹកចូលស្រែ។ កិច្ចពិភាក្សានេះបានធ្វើឡើងនៅ ការិយាល័យសហគមន៍​ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី ១៤ កក្កដា ឆ្នាំ ២០១៧ ដែលមានសហគមន៍កសិករ ចូលរួមប្រមាណជាង ១០នាក់។

លោក មើន នោរ អនុប្រធាន សហគមន៍  បានលើកឡើងក្នុងកិច្ចពិភាក្សានោះថា ការជួសជុលស្ដារប្រព័ន្ធប្រឡាយនាំទឹកចូលស្រែ ជាតម្រូវការរបស់ប្រជាកសិករ ។ បន្ទាប់ពីនោះ កសិករម្នាក់ដែលជា អនុប្រធានក្រុមទី ១៦ នៃសហគមន៍ លោក ឈួត ណុល បានលើកឡើងពីបញ្ហា​​កាប់ទំនប់បង្ហូរទឹក នៅកន្លែងខ្លះដែលខ្វះប្រព័ន្ធលូ​​​ ជួបការលំបាក ក្នុងការនាំទឹកចូលស្រែ។

ចុងបញ្ចប់នៃកិច្ចពិភាក្សាអនុប្រធាន សហគមន៍បានដោះស្រាយបញ្ហាដោយដាក់ផែនការរៀបចំដាក់លូបន្ថែម តាមសំណើរ របស់ប្រជាកសិករ។

រាយការណ៍ដោយពលរដ្ឋអ្នកសារពត៌មាន ខេត្តបន្ទាយមានជ័យ លោក ភោគ សារៀម

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។