ក្ដីសង្ឃឹមនិងស្នាមញញឹមរបស់ពលរដ្ឋខ្មែរប្រមាណ ២ លាននាក់ អាស្រ័យលើសិទ្ធិទទួលបានព័ត៌មាននិងសេវាល្អ

លោក រី សុថារិទ្ធ មន្រ្តី អង្គការ World Vision Cambodia ប្រចាំទីក្រុងភ្នំពេញ នៅក្នុងកម្មវិធីឆ្លុះបញ្ចាំងប្រចាំឆមាសនៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០១៧ ស្ដីពីគម្រោង សម្លេង និងសកម្មភាព បានថ្លែងប្រាប់ ក្រុមយុវជនអ្នកសម្របសម្រួលគណៈនេយ្យភាពសហគមន៏ ដែលមានចំនួនសរុប ១៦៤ នាក់ (ស្រី ១០៥ នាក់) ថា÷ ” ខ្ញុំបានដេកស្រមៃឃើញប្រជាជន ២លាននាក់ នឹងទទួលបានស្នាមញញឹម ពេលពួកគាត់ទទួលបានសេវាល្អ ” ។
លោកបន្តថា បើក្រុមពួកយើងជាង ១០០ នាក់ ជាធនធានមួយដែលជាអ្នកជួយជម្រុញ និងធ្វើការផ្សព្វផ្សាយព័ត៌មានស្ដីពី សិទ្ធិទទួលបានព័ត៌មាន និង សិទ្ធិស្ដង់ដារការងារ ដែលមានគោលបំណងសំខាន់ចង់ឲ្យប្រជាពលរដ្ឋយល់ដឹងពីកតព្វកិច្ចរបស់រដ្ឋ និងសិទ្ធិរបស់យើងគ្រប់គ្នា ។

ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តបន្ទាយមានជ័យ លោក ភោគ សារៀម

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។