ក្រុមគណនេយ្យភាពសហគម ចុះផ្សព្វផ្សាយ​ព័ត៌មានសេវារដ្ឋបាល ដល់ប្រជាពលរដ្ឋ

ក្រុមគណនេយ្យភាពសហគមន៏ ប្រចាំឃុំពន្លៃ មានគ្នា ៧ នាក់ (ស្រី ២ នាក់) បានចុះផ្សព្វផ្សាយព័ត៌មានរបស់ពលរដ្ឋ ស្ដីពីសេវារដ្ឋបាលទាំង ៣ រួមមាន÷ សេវារដ្ឋបាលឃុំ / សង្កាត់ សេវាអប់រំ សេវាមណ្ឌុលសុខភាព ( តម្លាភាពថវិការដ្ឋ ) នាថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០១៧។

លោក យ៉ាន់ យេ សមាជិកក្រុមការងារស្ម័គ្រចិត្តសម្របសម្រួលគណនេយ្យភាព បានមានប្រសាសន៍ថា ” ពូកខ្ញុំផ្សព្វផ្សាយនេះគឺដើម្បីផលប្រយោជន៏ និងសិទ្ធិរបស់បងប្អូនដែលត្រូវទទួលបានព័ត៌មាន ” ។

លោកបន្តថា យើងជាប្រជាពលរដ្ឋ ត្រូវតែក្លាហាន ហ៊ានសួរ ហ៊ានផ្តល់យោបល់ ព្រោះសេវារដ្ឋមួយចំនួនមិនត្រូវបានយកប្រាក់ទេ ។

សកម្មភាពនេះបានធ្វើនៅក្នុង ៦ ភូមិនៃឃុំពន្លៃ គឺ ភូមិ ស្វាយសរ ពន្លៃ ស្វាយខ្មៅ តាវង គោកតាសុខ និង ភូមិ ពោធិរាំបុណ្យ ក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ  ដែលមានការចូលរួមពីអាជ្ញាធរ និង ពលរដ្ឋ សរុបប្រមាណ ១១១៩ នាក់។

ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តបន្ទាយមានជ័យ លោក ភោគ សារៀម

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។