ក្រុមគ្រូពេទ្យអង្គការ ចុះពិនិត្យសុខភាពដល់ពលរដ្ឋក្នុងឃុំមួយនៅខេត្តកំពង់ធំ

ក្រុមគ្រូពេទ្យមកពីរសហរដ្ឋអាមេរិចតាមរយៈ អង្គការក្រុមជំនុំជីវិតថ្មី​បានចុះធ្វើការពិនិត្យសុខភាពដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋនៅ ភូមិទីពោ  ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០១៧។

​ ប្រជាពលរដ្ឋនិងកុមារមួយចំនួនដែលរស់នៅក្នុងភូមិទីពោនិងភូមិមួយចំនួនផ្សេងទៀត ក្នុងឃុំទីពោ ប្រមាណជាង ២០០នាក់ បានមកទទួលការត្រួតនិត្យ ព្យាបាល​សុខភាព និងទទួលថ្នាំ តាមប្រភេតនៃជំងឺនីមួយៗ។

កុមារី ឆៃ កែវ  មានអាយុ ៩ ឆ្នាំ រស់នៅភូមិជាំថ្នាញ ឃុំទីពោ មានជំងឺរមាស់សើស្បែកតាំងពីកំណើត ធ្លាប់បានទទួលការពិនិត្យនិងព្យាបាលជាច្រើនកន្លែងច្រើនដងដែរប៉ុន្តែនៅមិនជាសះស្បើយ។ ហើយពេលនេះ គាត់​​បានមកពិនិត្យ​ជាមួយក្រុមគ្រូពេទ្យមកពីសហរដ្ឋអាមេរិចនេះ

​និងបានទទួលការណែនាំនិងថ្នាំលៀបជាច្រើនប្រភេទពីក្រុមគ្រូពេទ្យផងដែរ។

ដោយពលរដ្ឋអ្នកសារពត៌មានខេត្ត កំពង់ធំ អ្នកស្រី ង៉ាន សុខា

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។