នៅសាលាបឋមសិក្សាថ្មី ប្រារព្វទិវាសិទ្ធិកុមារអន្ដរជាតិ ១ មិថុនា

នៅសាលាបឋមសិក្សាថ្មី ដោយមានការឧត្ថម្ភថវិកាពី អង្គការឆាលហ្វាន់ បានរៀបចំកម្មវិធីអបអរសាទរទិវាសិទ្ធិកុមារអន្ដរជាតិ ១ មិថុនា ខួបលើទី ៦៨ នៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០១៧ ដោយមានការចូលរួមពីប្រធានការិយាល័យអប់រំស្រុកចិត្របុរី តំណាងក្រុមប្រឹក្សាឃុំឃុំថ្មី តំណាងអង្គការឆាលហ្វាន់ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស និងមាតាបីតាសិស្ស សរុបប្រមាណជាង ៥៦០នាក់។

ក្រោយពី លោកប្រធានការិយាល័យអប់រំស្រុកធ្វើរបាយការណ៌បូកសរុប និង តំណាងអង្គការឆាលហ្វាន់មានមតិសំណេះសំណាលរួចមក ក៏មានផងដែរការចែកកាដូរដល់គ្រូចូលនិវត្តន៌ និងលេងល្បែងកំសាន្ត និងឆ្លើយសំណួរយករង្វាន់ក្នុងចំណោមសិស្សានុសិស្សជាដើម។

ក្រៅពីនេះ សារសំខាន់ៗ ដែលត្រូវវានផ្សព្វផ្សាយនៅក្នុងទិវានេះរួមមាន៖ (១) លុបបំបាតពលកម្មកុមារ (២)ការពារកុមារពីការប្រើប្រាស់គ្រឿងញៀននឹងគ្រឿងស្រវឹង (៣) កុមារមានសិទ្ធិចូលសាលារៀនពេលគ្រប់អាយុចូលសាលា និង(៤) សូមអាណាព្យាបាលបញ្ជូនកូនទៅសាលាកុំទុកកូនជាឧបករណ៌សម្រាប់ប្រើប្រាស់លើពលកម្មកុមារ ជាដើម។ល។

ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តក្រចេះ អ្នកស្រី ណេត នឿន

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។