ប្រជាពលរដ្ឋចំនួន ១៥គ្រសារ ប្រដាប់ដោយកាំបិតផ្គាក់នៅលើស្មារ ចេញតវ៉ាបញ្ហាដីធ្លី
មួយកន្លែង ក្នុងអាងទឹកតំបន់ ៦មករ៉ា ស្ទីងតាំងក្រសាំង ដែលស្ថិតនៅក្នុងភូមិ ក្បាលបី ឃុំទីពោ ស្រុកសន្ទុក
ខេត្តកំពង់ធំ កាលពីព្រីកថ្ងៃទី ១៧ ខែឩសភា ឆ្នាំ ២០១៧។ រឿងរ៉ាវដែលនាំឲ្យមានការតវ៉ាបែបនេះ ដោយសារតែឈ្មោះ សែម សុខឃីម បានដីកគ្រឿងចក្រ ម៉ាក់ អ៊ិកស្កា(X-SKAR) មួយគ្រឿង គោលបំណងជិកស្រះចឹញ្ចឹមត្រី ដោយអះអាងថា ដឹចំនួន ៣១ ហិកតានោះ ឯឧត្ដម ភឹន-ផល្លា បានទិញពឹប្រជាពលរដ្ឋតាំងពឺឆ្នាំ ២០០៦មកម្លេះ ។
ភាគីប្រជាពលរដ្ឋបានទទួលស្គាល់ថា ដីនូវតំបន់នោះ ពិតជាមានការលក់ទិញក៏ពិតមែន ប៉ុន្តែដីនោះវាបានក្លាយជាដីចំណីអាងទីក កាលពីឆ្នាំ ២០០៩ ពីព្រោះរដ្ឋាភិបាលបានពង្រីកអាងទឹក ហើយរដ្ឋបានចាត់ទុកថាជាដីដាធារណៈរបស់រដ្ឋ។
ទាក់ទិននឹងបញ្ហានេះ នៅមិនទាន់មានដំណោះស្រាយយ៉ាងណានៅឡើយទេ នៅពេលនេះ។
ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តកំពង់ធំ លោក ឃួន ម៉ុន