ពលរដ្ឋអ្នកសារពត៌មានចាប់អារម្មណ៍ខ្ពស់ចំពោះវគ្គបណ្តុះបណ្តាលវគ្គទី២

អស់រយពេល ៤ថ្ងៃមកនេះ អ្វីដែលខ្ញុំចាប់អារម្មណ៍ជាងគេគឺ ការយកចិត្តទុកដាក់របស់ពលរដ្ឋអ្នកសារពត៌មាន ទាំងការស្តាប់ ការឆ្លើយតប ហ៊ានសួរហ៊ាននិយាយ ការអុវត្តជាក់ស្តែង ឃើញថាល្អប្រសើរ ជាងមុន។
លោក ម៉ាប់ ស៊ុយ Cj មកពីខេត្តពោធិ៍សាត់ មានចំណាប់អារមណ៍ខ្លាំងទៅលើការកត់ត្រានិងការចាប់មុំ លោកមានប្រសាសន៍ថា “ខ្ញុំមានមេរៀនថ្មីៗជាច្រើនដែលខ្ញុំមិនយល់ មិនធ្លាប់បានរៀនពីមុនមក វគ្គនេះធ្វើឲ្យខ្ញុំមានចំណេះដឹងជាច្រើន ពីរការរាយការណ៍ព័ត៌មានការសរសេរព័ត៌មាន ខ្ញុំចាប់បានខ្លាំងជាងគេមានពីរធំៗគឺមួយជំនាញកត់ត្រា ជំនាញទីពីរគឺជំនាញការឲ្យតំលៃមុំនៃរឿង”។
នេះគ្រាន់តែជាការឡើងពីការយល់ឃើញខ្លះៗរបស់ខ្ញុំនៅពេលបញ្ចប់ វគ្គបណ្តុះបណ្តាលពលរដ្ឋសារពត៌មានលើកទី ២ ប្រចាំឆ្នាំ ២០១៧ នៅភោជនិយដ្ឋានអរ័គីដេ ភ្នំពេញ ថ្ងៃទី២៧ -៣០ ឧសភា ឆ្នាំ២០១៧ ដែលបានរៀបចំដោយ វិទ្យាស្ថានតស៊ូតិនិងគោលនយោបាយ (API) សហការជាមួយ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM )។

ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តបន្ទាយមានជ័យ លោក ហូ តុងហាន់

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។