លោកនាយកសាលា៖ កូនសិស្ស​រៀនមិនចេះ ដោយសារភាពអសកម្មរបស់គ្រូ

ថ្លែងនៅក្នុងវេទិការផ្សព្វផ្សាយ ​ពិគ្រោះយោបល់ក្រុមប្រឹក្សាស្រុកបាកាននៅឃុំស្នាមព្រះ នៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០១៧ លោក នាយកសាលា​ចំបក់មាស​ បានលើកឡើងថា​ គ្រូបង្រៀនបានទទួលប្រាក់ខែកែនច្រើន ប៉ុន្តែបង្រៀនសិស្សអសកម្ម​ ពុំសូវមកសាលាទេ ដែលហេតុធ្វើឲ្យសិស្សរៀនមិនចេះ។

ឆ្លើយតបនឹងបញ្ហានេះ មន្ត្រីការិយាល័យអប់រំស្រុកបានបកស្រាយថា​ លោកមិនបានដឹង ដោយសារសាលាមិនបានធ្វើរបាយការណ៍ជូនលោក។

​ទោះជាយ៉ាងណា លោកនាយកសាលាហាក់អស់សង្ឃឹមចំពោះការឆ្លើយតបរបស់មន្រ្តីការិយាល័យអប់រំ ហើយថាបញ្ហានេះមានតែទុកឲ្យលោកមេឃុំជាអ្នកដោះស្រាយ។

ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តពោធិសាត់ លោក ព្រំ ចាន់ដេង

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។