សិក្ខាសាលាស្ដីពី វិធានការបង្ការនឹងទប់ស្កាត់អំពើហឹង្សារលើដៃគូស្និទ្ធស្នាលដែលជាប់ពាក់ព៏ន្ធ នឹងគ្រឿងស្រវឹង

ដោយមើលឃើញពីផលប៉ះពាល់នៃការប្រើប្រាសគ្រឿងស្រវឹង ដែលបង្កឲ្យមានបញ្ហាប្រឈមនៅក្នុងសហគមន៍ អង្គការមូលនិធិអាស៊ី សហការជាមួយមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឈន៌នឹងសន្តិភាព(PDP-Cehfer) ក្រោមជំនួយឧបត្តម្ភរបស់រដ្ឋាភិបាលអូស្រាលី (DFAT) ក្នងការអនុវត្តន៏គម្រោងទប់ស្កាត់អំពើហឹង្សាលើដៃគូស្និទ្ធស្នាល បានរៀបចំសិក្ខាសាលាមួយស្ដីពី វិធានការបង្ការនឹងទប់ស្កាត់អំពើហឹង្សារលើដៃគូស្និទ្ធស្នាលដែលជាប់ពាក់ព៏ន្ធ នឹងគ្រឿងស្រវឹង នៅសាលាឃុំថ្មី នៅព្រឹកថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៧។

អ្នកចូលរួមសរុបចំនួន 60 នាក់ (ស្រ្តី​ ៤៥នាក់) ដែលរួមមាន ប្រជាពលរដ្ឋ និងតំណាងសហគមន៍ តំណាងយុវជន អាជីវករលក់គ្រឿងស្រវឹង គ្រូបង្រៀន លោកអាចារ្យនិងព្រះសង្ឃ មេភូមិ ប្រធានមណ្ឌលសុខភាព នាយប៉ុស្តន៍នគរបាល ក្រុមប្រឹក្សាឃុំសង្កាត់ និងមន្រ្តីការិយាល័យកិច្ចការនារីជាដើម។

តំណាងប្រជាពលរដ្ឋ ម្នាក់បានឡើងចំណាប់អារម្មណ៌ពាក់ព័ន្ធផលប៉ះពាល់នៃអពើហឹង្សាជាប់ពាក់ព័ន្ធគ្រឿងស្រវឹងថា មានផលប៉ះពាល់ច្រើនដូចជា៖ បាត់បង់ផលប្រយោជន៌ការងរក្នងក្រុមគ្រួសារ ប៉ះពាល់ដល់សុខភាព ខាតបង់ថវិកា បង្ករឲ្យមានគ្រោះថ្នាក់ចរាចរណ៌ បង្ករឲ្យមានអំពើហឹង្សា ជំលោះ ធ្វើឲ្យបាត់បង់កិត្តិយស ប៉ះពាល់សង្គម បង្ករឲ្យមានសំលេងរំខានដល់អ្នកដ៌ទៃ ប៉ះពាល់ការសិក្សារបស់កូន និងកុមារអាចយកគំរូមិនល្អតាមមនុស្សចាស់ ជាដើម។ល។

ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តក្រចេះ អ្នកស្រី ណេត នឿន

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។