នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០១៧ ក្រុមប្រជាពលរដ្ឋនៅភូមិស្វាយសរ ឃុំផ្គាំ ស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ បាននាំគ្នាសម្អាតបរិដ្ឋាន ដោយរើសកាកសំណល់ផ្សេងៗ និង កម្ចាត់ជម្រកសត្វមូស ដើម្បីចូលរួមការពារសុខភាពរបស់កុមារ ដែលនិងអាចបង្ករជម្ងឺរដែលបណ្តាលមកពីមូសខ្លា និង មូសដែកគោលខាំ។
ប្រជាពលរដ្ឋម្នាក់ក្នុងចំណោមប្រជាពលរដ្ឋទាំងនោះគឺកញ្ញា ឃិន សាខន វ័យ ជាង ២០ ឆ្នាំបាននិយាយថា ” ការងារដែរញុមនាំធឺនេះ មិនទាបថោកទេ តែវាមានតម្លៃស្មើដុំមាស ” ។
កញ្ញាបន្តថា បើយើងម្នាក់ៗធ្វើការគិតពីសុខភាព និងអាយុជីវិតរបស់កុមារ គឺថ្លៃជាងមាសពេជ្រទៅទៀត ។
កញ្ញាថា សកម្មភាពនេះបានកើតមានបែបនេះ ព្រោះយើងទាំងអស់គ្នាចង់បានបរិដ្ឋានស្អាត និងភាពប្រកាន់ខ្ជាប់នូវអនាម័យល្អ ។
ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តបន្ទាយមានជ័យ លោក ភោគ សារៀម